ពេលពេញវ័យកំលោះក្រមុំ
បុរសស្ត្រីមិនអាចជៀសផុតរឿងរកគូស្រករទេ
ប៉ុន្តែមុនពេលសម្រេចចិត្ត ភាគីទាំងពីរត្រូវគិតឱ្យដិតដល់។
ការសម្រេចចិត្តខុស នឹងធ្វើឱ្យគ្រួសារជួបតែរឿងក្ដៅក្រហាយ
ឈ្លោះទាស់ទែងគ្នា ហើយអាចឈានដល់ការលែងលះទៀតផង។
ម្ល៉ោះហើយសូមប្រិយមិត្ត អានចំណុចគួរជៀសវាង ដូចខាងក្រោម៖
(១) ព្រោះមិត្តភ័ក្ដិរៀបការ៖ សុភាពនារីខ្លះយល់ថា ពេលមិត្តភ័ក្ដិជិតស្និទ្ធរបស់ខ្លួនរៀបការអស់ ពួកគេចង់រៀបការដែរ។ កុំឱ្យអារម្មណ៍នេះដឹកនាំអ្នក។ រៀបការជារឿងធំ ហើយវាសំខាន់ណាស់ ដូច្នេះត្រូវវិភាគរកចំណុចល្អ និងអាក្រក់។
(២) ព្រោះស្គាល់គ្នាច្រើនឆ្នាំ៖ គ្រាន់ស្គាល់គ្នាច្រើនឆ្នាំមិនមានន័យថា អ្នកទទួលយកពាក្យ “យល់ព្រម” ភ្លាមៗតាមសំណូមពររបស់ដៃគូទេ។ អ្នកត្រូវពន្យល់មិត្តប្រុសថា អ្នកសុំពេលវេលាបន្ថែម ដើម្បីរៀបចំខ្លួនតែមិនមែនដោយសារពេលវេលានោះទេ។ មិនមែនតែរឿងរៀបការទេ អ្នកទាំងពីរក៏ត្រូវគិតរឿងជាច្រើនទៀត មុនចូលដំណាក់កាលធ្វើប្ដីប្រពន្ធ។
(៣) ព្រោះសម្ពាធឪពុកម្ដាយ៖ ព្រោះតែផ្នត់គំនិត “នំមិនធំជាងនាលិ” អ្នកសុខចិត្តរៀបអាពាហ៍ពិពាហ៍ ជាមួយបុរសដែលអ្នកមិនស្រលាញ់។ អ្នកត្រូវហ៊ានប្រឈមមុខ និងប្រាប់ហេតុផលដល់លោកទាំងពីរឱ្យអស់លទ្ធភាព។
(៤) ព្រោះពេលវេលាដើរទៅមុខ៖ ឃ្លា ”ពេលវេលាដើរលឿន ធ្វើឱ្យសម្រស់ធ្លាក់ចុះ” ឧស្សាហ៍ឮចេញពីមាត់មិត្តភ័ក្ដិ គ្រួសារ និងសាច់ញាតិ ។ ព្រោះឃ្លានេះ អ្នកសុខចិត្តរៀបការទាំងចិត្តមិនចង់ឡើយ។ ផែនការជីវិតគ្រួសារ ក៏មិនមែនជាអ្វី ដែលអ្នកត្រូវរៀបការតាមដែរ។ ចូរបង្កើនសុវត្ថិភាពហិរញ្ញវត្ថុ និងការងារមុនសម្រេចចិត្ត។
(៥) រៀបការដើម្បីដោះស្រាយបញ្ហា៖ ស្ត្រីមួយចំនួនសុខចិត្តរៀបការ ព្រោះចង់បញ្ចប់បញ្ហាដែលកើតមាន។ ពេលរៀបការហើយ បែរជាមិនអាចដោះស្រាយអ្វីបាន ជីវិតអ្នកនឹងត្រូវបំផ្លាញទៅវិញ។ យកគូស្រករក្នុងស្ថានភាពនេះ មិនមែនជាការគិតប្រកបដោយបញ្ញាឡើយ។ អ្នកត្រូវដោះស្រាយបញ្ហា ជាមួយមិត្តភ័ក្ដិឬអ្នកជិតស្និទ្ធបំផុត។ ពេលចិត្តអ្នកស្ងប់ អ្នកអាចរៀបចំគម្រោងរៀបការបាន៕
រូបតំណាង