The Maze Runner បានសម្ពោធនៅផ្លាទីនៀមយប់មិញ
ចំណែកនៅឯអាមេរិកសម្ពោធនៅថ្ងៃ ១៩ កញ្ញា។
រឿងនេះបានចាក់បញ្ចាំងដំបូងនៅប្រទេសម៉ាឡេស៊ី កាលពី ថ្ងៃទី ១១
កញ្ញា ហើយនឹងចាប់ផ្ដើមលក់សំបុត្រអោយចូលទស្សនានៅផ្លាទីនៀម
ថ្ងៃទី ២១ កញ្ញានេះ។
លោក លោក ឈុំ ប៊ុនលី បុគ្គលិកផ្នែកទីផ្សារ នៃរោងភាពយន្ត Platinum Cineplex បានឲ្យដឹងថា ការបើកសម្ពោធខ្សែភាពយន្តកាលពីយប់មិញនេះ គឺទស្សនិកជន ដែល អញ្ជើញមកទស្សនា គឺជាដៃគូរពាណិជ្ជកម្ម និង Fans របស់ Platinum Cineplex។ ក្នុងនោះរួមមាន អតិថិជនរបស់ Air Asia ដែលឈ្នះរង្វាន់ ពីកម្មវិធីលេងហ្គេមតាមរយៈ Facebook ក៏បានអញ្ជើញមកទស្សនាដែរ។
The Maze Runner ដឹកនាំសម្ដែងដោយ លោក Wes Ball នឹងមានរយៈពេល
១១៣ នាទី
និយាយអំពីក្មេងវ័យជំទង់មួយក្រុមត្រូវបានអង្គការមួយឈ្មោះ
W.C.K.D
បញ្ជូនក្នុងកណ្ដាលព្រៃវង្វេងមួយដែលគេរៀបចំព័ទ្ធដោយជញ្ជាំងដ៏
រឹងមាំ។ អង្គការនេះ
បានបញ្ជូនមនុស្សទៅក្នុងព្រៃនោះជាបន្តបន្ទាប់ដោយចាក់ថ្នាំពួកគេ
ម្នាក់ៗ មិនអោយចងចាំអ្វីទាំងអស់។
Thomas ជាមនុស្សម្នាក់ ដែលអង្គការនេះ បានបញ្ជូនមកដូចមនុស្សដទៃដែរ ហើយក៏ជាមនុស្សដែលអាចដឹកនាំក្រុមមនុស្សអោយរួចចេញ ពីព្រៃវង្វេងនេះ ដែលពុំមានអ្នកណាអាចធ្វើបានអស់រយៈពេល ៣ ឆ្នាំ កន្លងមក។ មុនពេល Thomas មកដល់ក្រុមក្មេងជំទង់ ក៏បានបង្កើតក្រុមមួយឈ្មោះថា Glade ដែលមាន Alby ជាមេដឹកនាំ ហើយនឹងមាន អ្នកកាន់ច្បាប់, គ្រូពេទ្យ និងក្រុម Runner ដែលជាអ្នកមានមុខងារស្រាវជ្រាវរកផ្លូវចេញ។ ប៉ុន្តែអស់រយៈពេល ៣ ឆ្នាំទៅហើយ នៅតែមិនអាចរកផ្លូវឃើញទៀតដោយសារតែព្រៃនោះផ្លាស់ប្ដូររូបរាង រៀងរាល់យប់ និង មានសត្វចម្លែកដ៏សាហាវរបស់អង្គការ ដាក់អោយចេញពេលយប់ ។
តើ Thomas អាចជួយមនុស្សទាំងនោះ បានដោយរបៀបណា? តើ អង្គការ W.C.K.D បញ្ជូនមនុស្សទៅក្នុងព្រៃនោះដើម្បីអ្វី? រកចម្លើយទាំងនេះនៅផ្លាទីនៀម ផ្សារសុរិយាជាន់ទី ៥ ចាប់ពីថ្ងៃទី ២១កញ្ញានេះតទៅ៕