អគ្គនាយកក្រុមហ៊ុន Smart Axiata
បានឲ្យដឹងថា ឆ្នាំ ២០១៤ នេះ ក្រុមហ៊ុន Smart វិនិយោគទឹកប្រាក់ចំនួន
៥០ លានដុល្លារ
លើការពង្រឹងផ្នែកហេដ្ឋារចនាសម្ព័ន្ធឲ្យកាន់តែរឹងមាំបន្ថែមទៀត
មុនពេលឈានទៅសម្រេចគោលដៅជាក្រុមហ៊ុនបណ្ដាញទូរសព្ទធំជាងគេនៅ
ក្នុងប្រទេសកម្ពុជា។
លើក ឡើងក្នុងសន្និសីទកាសែតសហការនាំបទចម្រៀងផ្ដាច់មុខពីក្រុមហ៊ុន Universal Music Group មកប្រទេសកម្ពុជា លោក ថូម៉ាស ហ៊ុន អគ្គនាយកក្រុមហ៊ុន Smart Axiata ឲ្យដឹងថា ក្នុងឆ្នាំ ២០១៤ នេះ ក្រុមហ៊ុន Smart កំពុងតែអនុវត្តគម្រោងវិនិយោគដ៏ធំសម្បើមដែលមានទំហំទឹកប្រាក់ ប្រមាណ៥០លានដុល្លារអាមេរិក ដើម្បីធ្វើឲ្យប្រសើរឡើងផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងដែលធ្វើឲ្យអតិថិជនអាចទទួលបានសេវាទំនាក់ទំនងទូរសព្ទ ប្រកបដោយគុណភាពនិងតម្លៃសមរម្យ។
លោកថា ការវិនិយោគដ៏ធំនេះក៏ជាការពង្រឹងសមត្ថភាព មុនពេលក្រុមហ៊ុនឈានទៅសម្រេចគោលដៅក្លាយជាក្រុមហ៊ុនបណ្ដាញទូរសព្ទ ធំជាងគេនៅក្នុងប្រទេសកម្ពុជា។
យ៉ាងណា លោកមិនបាននិយាយលម្អិតលើការងារវិនិយោគនេះ ដែលក្រុមហ៊ុនត្រូវចំណាយទឹកប្រាក់ដ៏សន្ធឹកសន្ធាប់។
Smart ជាក្រុមហ៊ុនបណ្ដាញទូរសព្ទដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា និងកំពុងឈរនៅចំណាត់ថ្នាក់ទីពីរ បន្ទាប់ពី Metfone ដែលមានអតិថិជនប្រើប្រាស់ជាង ៦ លាននាក់។ ថ្មីៗនេះ ក្រុមហ៊ុន Smart ទើបតែដាក់ឲ្យដំណើរការសេវា 4G ដែលជាបណ្តាញសេវាអ៊ីនធឺណិតល្បឿនលឿន ដែលនេះជាការវិនិយោគដ៏ធំសម្បើមរបស់ក្រុមហ៊ុន Smart។