ប្រិយមិត្តធ្លាប់ដឹងហើយថា Apple
បានដាក់បញ្ចូលពុម្ពអក្សរខ្មែរលើប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មី
របស់ខ្លួន នៅឡើយតែក្តារចុចខ្មែរ។ តែយ៉ាងណាក្រុម 4khmeriPhone
បានរៀបចំក្តារចុចខ្មែរជាស្រេចសម្រាប់ត្រៀមចាំ iPhone
ជំនាន់ក្រោយមកដល់ខ្មែរផងដែរ។
ប្រធានក្រុម 4khmeriPhone បានឲ្យដឹងថា រាល់ការធ្វើក្តារចុចខ្មែរគឺរួចរាល់អស់ហើយ គឺនៅចាំតែដល់ថ្ងៃដែល Apple បញ្ចេញ iOS 8 ដល់អ្នកប្រើប្រាស់គ្រប់ iDevices នៅប៉ុន្មានថ្ងៃទៀតខាងមុខ។
លោក បានបន្តថា បន្ទាប់មកលោកនឹងបញ្ជូនសំណើទៅកាន់ក្រុមហ៊ុន Apple នូវ App ក្តារចុចខ្មែរ បើមិនមានបញ្ហាអ្វីនោះទេ ប្រិយមិត្តនឹងឃើញ App ក្តារចុចខ្មែរនៅលើ App Store ជាមិនខានឡើយ។
ក្តារចុចខ្មែរទាំង ៤ ជួរ និង ៥ ជួរមានវចនានុក្រមណែនាំពាក្យខ្មែរពេលវាយ ដែលអាចវាយលេខ និង អក្សរដោយមិនបាច់ឆ្លាស់ Key។ ប្រិយមិត្តពេញចិត្ត ៤ ជួរ ឬ ៥ ជួរ អាចជ្រើសរើសប្រើតាមចិត្តដែលប្រិយមិត្តត្រូវការ។
សម្រាប់ File ក្តារចុចខ្មែរនេះគឺអាចប្រើបានគ្រប់ iPhone ,iPad ,iPod និងអាចប្រើជាលក្ខណៈផ្តេក បញ្ឈរ បានដោយរីករាយ ចំណែកការទាញយកពី App Store គឺមិនគិតថ្លៃអ្វីទេ។
ប្រធានក្រុមរូបនោះបន្ថែមថា ក្តារចុចខ្មែរដាក់ឲ្យប្រើប្រាស់លើ iOS 8 នេះមិនទាន់ល្អឥតខ្ចោះនៅឡើយទេ ព្រោះ Apple មិនអនុញ្ញាតឲ្យដាក់ Direction Key ចូលទៅក្នុងក្តារចុចទេ ម្ល៉ោះហើយការការកែកំហុសពាក្យខ្មែរដែលប្រិយមិត្តបានវាយគឺមិន ទាន់បានទាំងស្រុងទេ។ ប៉ុន្តែនឹងខិតខំរកមធ្យោបាយផ្សេងៗដើម្បីឲ្យក្តារចុចខ្មែរកាន់តែ ល្អនៅ Versions ជំនាន់ក្រោយៗរបស់ iOS។