ទោះជាមិនអាចយកឈ្នះក្រុម Shalke
ក្នុងទឹកដីខ្លួនឯងកាលពីយប់មិញ ក្នុងពានរង្វាន់ UEFA Champions
League ក៏ដោយ ក៏អ្នកចាត់ការក្រុម Chelsea លោក Jose Morinho
មិនបានបន្ទោសកូនក្រុមខ្លួនឯងដែរ។ ផ្ទុយទៅវិញ
បែរជានិយាយសរសើរ និងលើកទឹកចិត្តកូនក្រុមថែមទៀត។
ក្រោយចប់ការប្រកួតយប់មិញ អ្នកចាត់ការវ័យ៥១ឆ្នាំរបស់ Chelsea បាននិយាយថា៖ “ខ្ញុំមិនអាក់អន់ចិត្តនោះទេជាមួយខ្សែប្រយុទ្ធ Diego Costa ឬ Didier Drogba ចំពោះរឿងពួកគេរកគ្រាប់បាល់បាន ឬមិនបាន។ ខ្ញុំសប្បាយចិត្តចំពោះទម្រង់លេងរបស់គាត់យប់មិញ។ ប្រសិនបើគាត់អាចរកគ្រាប់បាល់បាននៅពេលនោះ នោះយើងអាចនិយាយបានថា ២-០ មិនមែន១-១ទេ។ ដូចយើងដឹងស្រាប់ហើយ យើងមានឱកាសច្រើនក្នុងការឈ្នះការប្រកួតយប់មិញ ប៉ុន្តែបាល់មូល ហើយនេះជាព្រឹត្តិការណ៍ UEFA Champions League ការចាញ់ ឈ្នះ ស្មើជារឿងធម្មតា។ យើងក៏សូមចូលរួមត្រេកអរផងដែរចំពោះ Schalke ពីព្រោះពួកគេធ្វើបានល្អណាស់ក្នុងការប្រកួតនោះ”។
លោក Jose Morinho
ការប្រកួតកាលពីយប់មិញរវាង Chelsea និង Schalke
ខ្សែប្រយុទ្ធមានសំណាង និងពោរពេញដោយទេពកោសល្យ Diego Costa
មិនអាចរកគ្រាប់បាល់បានទេ
ដោយបានដូរចូលលេងក្នុង១៥នាទីចុងក្រោយប៉ុណ្ណោះ។
ចំណែកឯខ្សែប្រយុទ្ធដែលចូលលេងជម្រើសដំបូង Didier Drogba
ក៏ធ្វើមិនបានសម្រេចដែរ ពោលគឺមានឱកាស តែរកគ្រាប់បាល់មិនបាន៕