ខ្សែការពារ Mathieu Debuchy
របស់ក្លិប Arsenal ដែលរងរបួសកែងជើងឆ្វេងពេលប្រកួតជាមួយ
Manchester City
កាលពីថ្ងៃសៅរ័ត្រូវការពេលយ៉ាងតិច២ខែដើម្បីព្យាបាលរបួសកជើង។
របួសរបស់កីឡាករវ័យ២៩ឆ្នាំនេះអាច
ឱ្យលោក Arsene Wenger នឹងជ្រើសរើសយកកីឡាករ Calum Chambers
មកជំនួសនៅតំបន់ការពារនេះ។ មិនត្រឹមតែ Chambers នេះ ទេ
អ្នកចាត់ការវ័យ៦៤ឆ្នាំរូបនេះក៏នៅមានខ្សែការពារ២នាក់ទៀតដែរ
ដែលអាចនឹងចូលលេងតំណែងការពារស្ដាំរបស់ Debuchy បាន គឺ Kieran
Gibbs ទើបជាសះស្បើយពីរបួសនិងខ្សែការពារស្ដាំវ័យ១៩ឆ្នាំ Hector
Bellerin
ប៉ុន្តែកីឡាករម្នាក់នេះមិនធ្លាប់បានចូលលេងនៅឈុតធំនៅឡើយទេ។
កីឡាករវ័យក្មេង Calum Chambers
អតីតយុវជនរបស់ Lili
ខាងលើផ្ទេរពីក្លិប Newcastle United
មកលេងនៅកាំភ្លើងធំក្នុងតម្លៃខ្លួនប្រហែល១២លានផោន(១៩,៥លាន
ដុល្លារអាមេរិក) កាលពីមិថុនាឆ្នាំ២០១៤នេះ។
ចំពោះការផ្ទេរមកនេះគឺដើម្បីជំនួសកន្លែងរបស់ខ្សែការពារ Bacary
Sagna ដែលចាកចេញទៅចូលរួម Manchester City បន្ទាប់ពីអស់កុងត្រានៅ
Emirates៕