iPhone 6
ទើបតែចេញរូបរាងពាក់កណ្តាលយប់មិញពិតត្រូវម៉ាច់នឹងការប៉ាន់
ស្មានរបស់ប្រិយមិត្ត Apple នៅកម្ពុជាកន្លងមកមែន។
លោក ប៊ុន ហ៊រ ម្ចាស់ហាងទូរសព្ទមួយបានឲ្យដឹងថា កន្លងមក iPhone 6 បានចេញពុម្ពគំរូជាច្រើនតែ ឃើញមានតែពុម្ពគំរូចុងក្រោយដែលច្បាស់ការណ៍ជាងគេ។
លោកបន្ត ថា ហាងលោកក៏បានយកពុម្ពគំរូនោះមកពីចិនផងដែរ ហើយលោកក៏គិតថាពិតជាច្បាស់ហើយរូបរាង iPhone 6។ អ្វីដែលលោកមិនខ្លាចនោះគឺលោកបានយកស្រោម iPhone 6 មកលក់មុនចេញផ្លូវការផងដែរដើម្បីឲ្យអតិថិជនលោកបានមើល។
ចំណែក លោក ណារ៉ុង អ្នកស្រលាញ់ iPhone ក៏ដូចជាម្ចាស់ហាងទូរសព្ទមួយ ក៏បានឲ្យដឹងដែរថា លោកបានដឹងមុនហើយថា iPhone 6 ពិតជារូបរាងបែបដែល Apple បានបង្ហាញកាលពីយប់មិញ។
យុវជនរូប នេះបន្តថា ហេតុដែលលោកហ៊ានគិតបែបនេះដោយសារតែចិនជាអ្នកដំឡើង iPhone ជំនាន់ក្រោយនេះ ដូច្នេះ គំរូចេញពីចិនពិតប្រាកដសឹងតែ ៩០ ភាគរយទៅហើយ។
បែកមក សម្បត្តិ និស្សិតព័ត៌មានវិទ្យាមួយរូបបានឲ្យដឹងថា៖ “ការពិតនៅតែការពិត ចិនហ៊ានផលិតស្រោមទុកមុនរាប់លានគ្រឿង រឿងអីដែលមិនពិតសម្រាប់គំរូកន្លងមក? “។
និស្សិតឆ្នាំ ទី ៤ រូបនេះបន្តថាចិនបានចេញពុម្ពគំរូ ហើយក៏បានផលិតស្រោម iPhone 6 យ៉ាងច្រើនត្រៀមស្វាគមន៍។ ជាងនេះទៅទៀតតាមបណ្តាហាងមួយចំនួននៅកម្ពុជាក៏បានយកមកលក់មុន ដែរ ដូចនេះប្រាកដច្បាស់ ១០០ ភាគរយទៅហើយ។