យប់នេះ ការប្រកួតតាមពូលក្នុងពានរង្វាន់ UEFA Champions League
ចាប់ផ្ដើមទៀតហើយ ដែលក្រុមកំពុងឡើងជើង Chelsea
ត្រូវធ្វើដំណើរទៅដណ្ដើមពិន្ទុពី Sporting Lisbon
របស់ព័រទុយហ្គាល់ នាម៉ោង១:៤៥នាទីរំលងអាធ្រាត្រ។
ចាំមើលថាតើក្រុមលោកលោក Jose Mourinho អាចយកបាន៣ពិន្ទុឬអត់?
សម្ដីអ្នកចាត់ការក្រុមទាំងពីរ
អ្នកចាត់ការក្រុម Sporting លោក Marco Silva បាននិយាយថា៖ “ខ្ញុំសប្បាយចិត្តណាស់ព្រោះនេះជាការប្រកួតនៅមុខអ្នកគាំទ្ររបស់ យើង ហើយអ្នកគាំទ្រទាំងអស់នឹងជួយផ្ដល់កម្លាំងចិត្តដល់ក្រុមទាំងមូល។ Chelsea គឺជាក្រុមដ៏អស្ចារ្យ ប៉ុន្តែការតាំងចិត្ត និងសេចក្ដីព្យាយាម នឹងអាចឲ្យយើងមានសមត្ថភាពពេញលេញក្នុងការដណ្ដើមយកពិន្ទុ”។
ចំណែកលោក Jose Mourinho ដែលជាអ្នកចាត់ការក្លិប Chelsea វិញបាននិយាយដែរថា៖ “Sporting ជាក្រុមខ្លាំង ហើយក្រុម Benfica និង Porto មិនអាចយកឈ្នះក្រុមនេះបានទេ។ ក្រុមយើងទាំងពីរនឹងអាចឆ្លងផុតវគ្គចែកពូលនេះ។ ប៉ុន្តែយប់នេះ Chelsea ត្រូវការ៣ពិន្ទុ ខ្ញុំគិតថាយើងអាចធ្វើបានព្រោះក្រុមទាំងមូលមានកីឡាករខ្លាំងៗ នឹងពេញជើងល្អណាស់។ Costa អាចចូលលេងបានក្នុងប្រកួតនេះ ហើយខ្ញុំសង្ឃឹមថាអ្វីគ្រប់យ៉ាងនឹងដំណើរបានល្អ”។
ជើងកីឡាករ
ក្រុមលោក Marco Silva មានបញ្ហាកីឡាករតែម្នាក់ទេគឺខ្សែបម្រើការពារ Ramy Rabia ដែលមានបញ្ហាចុកពោះ។ ចំពោះជម្រើស១១នាក់ដំបូងអាចមានដូចជា៖ Rui Patricio, Cedric, Mauricio, Sarr, Jonathan Silva, William, Adrien, Joao Mario, Carrillo, Nani និង Slimani។
ចំណែកក្រុមលោក Jose Mourinho វិញ អាចអវត្តមានកីឡាករ២នាក់គឺ ខ្សែបម្រើ Ramires របូសក្រលៀន និងខ្សែប្រយុទ្ធ Diego Drogba របួសកជើង។ កីឡាករដែលអាចជាប់ជម្រើសដំបូង៖ Cech, Ivanovic, Terry, Cahill, Fillipe Luis, Matic, Fabregas, Willian, Oscar, Hazard និង Costa។
ប្រវត្តិជួបគ្នា
ក្រុមទាំងពីរនេះមិនទាន់បានជួបគ្នាម្ដងណាទេក្នុងពានរង្វាន់ UEFA Champions League នេះ។
រឿងរ៉ាវគួរដឹង
Sporting ពេលទទួលក្រុមមកពីអង់គ្លេស១៩ដងចុងក្រោយ ឈ្នះ៩ ចាញ់៣ ស្មើ៧។ នេះជាលើកទី៦ហើយពេលក្រុមនេះអាចចូលមកវគ្គចែកពូល ហើយរដូវកាល ២០០៨-២០០៩ ក្លិបនៅព័រទុយហ្គាល់មួយអាចឡើងដល់វគ្គ១៦ក្រុមចុងក្រោយម្ដង។
ចំណែកតោខៀវ Chelsea វិញ នេះជាលើកទី១០ហើយដែលក្រុមនៅអង់គ្លេសមួយនេះជួបជាមួយក្រុមនៅ ព័រទុយហ្គាល់ ដែល៩ដងកន្លងមកនេះ Cheslea ឈ្នះ៧ចាញ់១ស្មើ១។
ចុះចំណែកប្រិយមិត្តវិញ ទស្សន៍ទាយលទ្ធផលយ៉ាងណាដែរ?