បន្ទាប់ពីអាក់ខានបីឆ្នាំជាប់គ្នា ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ ត្រូវបានរាជរដ្ឋាភិបាលប្រកាសរៀបឡើងវិញ
ជាមួយនឹងវិធានការ
សន្តិសុខសណ្ដាប់ធ្នាប់តឹងរឹងជាងបណ្ដាឆ្នាំមុនៗ។
ក្នុងនោះអ្វីដែលគួរឲ្យចាប់អារម្មណ៍
ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ
គណៈកម្មាធិការរៀបចំបុណ្យជាតិ
និងអន្តរជាតិបានហាមប្រាមមិនឲ្យកីឡាករស្លៀកសំលៀក
បំពាក់ខោអាវភ្ជាក់ស្លាកសញ្ញាផ្សាយពាណិជ្ជកម្មនោះឡើយ។
ថ្លែងក្នុងកិច្ចប្រជុំ របស់ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ ដែលត្រូវបានរៀបចំ ម្សិលមិញនៅសាលសន្និសីទ ចតុមុខ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរម រាជវាំង បានមានប្រសាសន៍ថា សម្លៀកបំពាក់កីឡាករអុំទូក នឹងមិនអនុញ្ញាតឲ្យមានភ្ជាប់ និម្មិតសញ្ញាផ្សាយពាណិជ្ជកម្ម របស់ក្រុមហ៊ុនណាឡើយ គឺតម្រូវឲ្យស្លៀកពាក់ជាប្រពៃណីខ្មែរទាំងអស់ ព្រោះថា នេះគឺជាព្រះរាជពិធីបែបប្រពៃណី មិនមែនយុទ្ធនាការផ្សព្វផ្សាយពាណិជ្ជកម្មនោះទេ។ ម្យ៉ាងការរៀបចំស្តង់ក្រុមហ៊ុនឯកជន ចាប់ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមកដល់វត្តឧណ្ណាលោមក៏ត្រូវ បានហាមឃាត់ផងដែរ។
ព្រះរាជ ពិធីបុណ្យអុំទូក បណ្តែត ប្រទីប និងសំពះព្រះខែ អកអំបុក មានរយៈពេល ៣ ថ្ងៃចាប់ ថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង។
ជុំវិញបញ្ហានេះ លោក ប៉ូ សំណាង ប្រធានមជ្ឈមណ្ឌលវប្បធម៌ជាតិ និងសីលធម៌សង្គម បានគាំទ្រទាំងស្រុងនូវការហាមប្រាមខាងលើ ព្រោះថា ព្រះរាជពិធីបុណ្យអុំទូក ត្រូវបានចាត់ទុកជាបុណ្យប្រជាប្រិយខ្មែរ។ ប៉ុន្តែយ៉ាងណាមិញ បើគ្មានការចូលរួមរបស់វិស័យឯកជន តើយើងអាចទ្រទ្រង់ការចំណាយដ៏ច្រើននេះបានដែរឬទេ?។ លោកបានបន្ថែមថា យើងគួរបែងចែកឲ្យដាច់ និងផ្ដល់ឱកាសដល់ក្រុមហ៊ុន ក្នុងស្រុក ដែលលើកស្ទួយផលិតផលខ្មែរ ទៅឆាកអន្តរជាតិបានស្គាល់ ក្នុងនោះមានផលិតអង្ករ និងស្នាដៃផ្នែកសិល្បៈវប្បធម៌ជាដើម។
ខណៈ
មនុស្សប្រមាណ ៣ លាន ៥ សែន នាក់នឹងសម្រុកមករាជធានីភ្នំពេញ
ក្នុងឱកាសព្រះ រាជពិធីបុណ្យអុំទូក លោក ប៉ូ សំណាង
បានផ្ដល់យោបល់ថា
អាជ្ញាធរគួរបង្កើតទីតាំងសមស្របណាមួយដល់ក្រុមហ៊ុនឯកជន
ដើម្បីបានបញ្ចេញ ស្នាដៃផ្សព្វផ្សាយនូវផលិតផលរបស់ខ្លួន
ក្នុងនោះមានវត្តភ្នំ និងស្តាតអូឡាំពិកជាដើម
ដើម្បីបញ្ចៀសការប្រមូលផ្តុំខ្លាំងនៅមុខព្រះបរមរាជវាំង
និងតំបន់កោះពេជ្រ៕