កីឡាករ Radamel Falcao សង្ឃឹមថាក្លិប
Manchester United
នឹងទិញរូបគេបន្ទាប់ពីបញ្ចប់កុងត្រាខ្ចីជើងរយៈពេល១រដូវកាលនេះ
ព្រោះខ្សែប្រយុទ្ធរូបនេះចង់នៅ Man Utd
ឱ្យបានច្រើនឆ្នាំនិងបង្កើតប្រវត្តិសាស្ត្រនៅទឹកដី Old Trafford។
ខ្សែប្រយុទ្ធវ័យ២៨ឆ្នាំនេះបាននិយាយ
ជាភាសាអង់គ្លេសផងនិងអេស្ប៉ាញផងថា៖
“ខ្ញុំសប្បាយចិត្តណាស់នៅទីនេះ
វាជាឱកាសល្អណាស់សម្រាប់ខ្ញុំនិងអាជីពរបស់ខ្ញុំ។
ខ្ញុំតែងតែស្រមៃចង់មកលេងនៅក្លិប Manchester United។
ខ្ញុំសង្ឃឹមថាអាចនៅបិសាចក្រហមបានយូរឆ្នាំនិងអាចបង្កើត
ប្រវត្តិសាស្ត្រនៅក្លិបនេះ។ ពេលខ្ញុំលេងនៅក្លិប FC Porto និង
Atletico Madrid
ខ្ញុំតែងតែចង់ពង្រឹងសមត្ថភាពរបស់ខ្ញុំនិងមានក្ដីស្រមៃថាអាច
បានលេងនៅក្នុងក្លិបធំបំផុតដូច Man Utd នេះ។
ហើយឥឡូវខ្ញុំចង់នៅទីនេះឱ្យបានច្រើនឆ្នាំ។
បច្ចុប្បន្នយើងជាក្រុមថ្មីក្នុងដំណើរការថ្មីដោយសារឆ្នាំនេះមាន
កីឡាករថ្មីៗច្រើនមកលេងនៅ Old Trafford។ ខ្ញុំគិតថា Man Utd
កំពុងកសាងក្រុមដ៏ធំមួយសម្រាប់រដូវកាលថ្មីនេះនិងរដូវកាលខាង
មុខ។ ខ្ញុំចង់នៅទីនេះនិងចង់រួមចំណែកក្នុងគម្រោងធំនេះ”។
ចំពោះសំនួរដែលសួរថាតើរូបគេមាន
អារម្មណ៍យ៉ាងមិចដែរទៅលើលោក Louis van Gaal?
កីឡាករម្ចាស់ពានរង្វាន់ស្បែកជើងមាស UEFA Europa League
២សម័យខាងលើបានឆ្លើយថា៖ “លោក Van Gaal ជាមនុស្សម៉ឺងម៉ាត់។
គាត់ចង់បានអ្វីដែលគាត់ចង់បានដូចជាទម្រង់លេងដែលគាត់ចង់ឱ្យ
ក្រុមលេង។
គាត់ចង់ឱ្យកីឡាករទាំងអស់ធ្វើតាមគាត់ឱ្យបានល្អបំផុតដើម្បីឈ្នះ
ការប្រកួត។ គ្រប់ការប្រកួតរបស់គាត់មានរបៀបលេងខុសៗគ្នា។
អំឡុងពេលព្រឹត្តិការណ៍ FIFA World Cup 2014
ខ្ញុំបានកត់សម្គាល់ឃើញថាគាត់ធ្វើបានល្អណាស់ហើយការប៉ាន់ស្មាន
របស់គាត់ក៏ត្រឹមត្រូវគ្រប់ការប្រកួតដែរ”។
Falcao
ត្រូវបានក្លិបបិសាចក្រហមខ្ចីជើងរយៈពេល១ឆ្នាំនិងទទួលប្រាក់
ប្រចាំសប្ដាហ៍២៨០.០០០ផោន(៤៦៤.០១៤ដុល្លារអាមេរិក)។ Man Utd
អាចនឹងទិញកីឡាកររូបនេះដាច់តែម្ដងនៅដំណាច់រដូវកាលនេះក្នុង
តម្លៃខ្លួនប្រមាណជា៥២លានផោន(៨៤លានដុល្លារអាមេរិក)៕