ក្លឹបបិសាចក្រហម Manchester United បានបណ្ដេញ Louis van Gaal ចេញពីតំណែងអ្នកចាត់ការហើយ អម្បាញ់មិញនេះ។
អ្នកចាត់ការសញ្ជាតិហូឡង់រូបនេះ បានទៅជួបអនុប្រធានក្លឹបលោក Ed Woodward នៅកីឡដ្ឋាន Old Trafford នៅថ្ងៃច័ន្ទនេះ ខណៈដែលលទ្ធផលគឺ ក្លឹបបិសាចក្រហម សុំបញ្ចប់កុងត្រារបស់លោកត្រឹមពេលនេះ បន្ទាប់ពីលោកឡើងដឹកនាំក្រុមបាន២ឆ្នាំ តាំងពីឆ្នាំ២០១៤។
Man Utd នឹងតែងតាំង Jose Mourinho ឲ្យធ្វើជាអ្នកចាត់ការថ្មី នៅថ្ងៃអង្គារស្អែក ខណៈដែលភ្នាក់ងាររបស់អ្នកចាត់ការ “Special One” លោក Jorge Mendes ក៏បានធ្វើដំណើរទៅដល់អង់គ្លេសហើយដែរនៅថ្ងៃនេះ ដើម្បីចរចាគ្នាឲ្យរួចរាល់ផ្លូវការ នៅថ្ងៃស្អែក៕