ក្រុមយក្សអេស្ប៉ាញ Real Madrid បានឡើងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ UEFA Champions League រដូវកាល២០១៦នេះហើយ បន្ទាប់ពីយកឈ្នះក្រុមមកអង់គ្លេស Manchester City ដោយលទ្ធផល ១-០។ គ្រាប់បាល់ជ័យជម្នះរបស់ស្តេចស Real Madrid កើតឡើងនៅនាទីទី២០ នៅពេល Gareth Bale ស៊ុតទៅប៉ះជើងខ្សែការពារ Fernando បណ្តាលឲ្យចូលទីខ្លួនឯង។ ដូច្នេះនៅវគ្គផ្តាច់ព្រ័ត្រ ក្រុមអេស្ប៉ាញទាំងពីរប៉ះគ្នាគឺ Real Madrid និង Atletico Madrid៕
ប្រភព៖ Sabay