Jurgen Klopp គឺជាបេក្ខភាពមួយរូបក្នុងចំណោមអ្នកចាត់ការល្បីៗ៦រូបដែល Paris Saint Germain ចិញ្ចឹមចិត្តចង់បាន។ នេះបើយោងតាមប្រភពព័ត៌មានពីប្រទេសបារាំង។
Le Parisien អះអាងថាការបញ្ចូលឈ្មោះអ្នកចាត់ការ Liverpool ទៅក្នុងបញ្ជីធ្វើឡើងក្រោយពេលក្លឹបអ្នកមានបារាំងមានផែនការបណ្ដេញលោក Unai Emery ចេញពីតំណែងនៅចុងរដូវកាល។ Pochettino របស់ Tottenham, Conte របស់ Chelsea និង Allegri របស់ Juventus សុទ្ធតែជាបេក្ខភាពជួរមុខ។
ក្រៅពីនោះក្លឹបមានមូលដ្ឋាននៅទីក្រុងប៉ារីសក៏បង្ហាញចំណាប់អារម្មណ៍ផងដែរលើលោក Maurizio Sarri ជាអ្នកចាត់ការ Napoli និងបុរសខ្លាំង Diego Simeone របស់ Atletico Madrid។ ចំពោះលោក Luis Enrique វិញហាក់ពិបាកសម្រាប់ PSG ដោយសារបុរសសញ្ជាតិអេស្ប៉ាញរូបនេះចង់ទៅទឹកដី Stamford Bridge ច្រើនជាង។
យ៉ាងណាការចង់បាន Klopp មិនងាយស្រួលនោះទេត្បិតអីបុរសសញ្ជាតិអាល្លឺម៉ង់រូបនេះមានផែនការវែងឆ្ងាយ និងសល់កុងត្រាជាមួយក្លឹប Anfield រហូតដល់ឆ្នាំ ២០២២ ដែលអាចធ្វើឲ្យ PSG ចំណាយច្រើន៕