ក្រុមការពារតំណែងជើងឯកពានរង្វាន់អឺរ៉ូ អេស្ប៉ាញបានបំបាក់ជម្រើសជាតិទួរគីយ៉ាងចាស់ដៃ ៣-០ ដើម្បីកក់កៅអីវគ្គ១៦ក្រុមចុងក្រោយ។
ការយកឈ្នះយ៉ាងច្រើនគ្រាប់ ធ្វើឲ្យអេស្ប៉ាញបានក្លាយជាក្រុមដំបូងគេដែលអាចស៊ុតបញ្ចូលទី គូ ប្រកួតលើសពី២គ្រាប់នៅអឺរ៉ូលើកនេះ។ ៣គ្រាប់របស់អេស្ប៉ាញធ្វើបានដោយកីឡាករ Morata ខ្សែប្រយុទ្ធ Juventus ២គ្រាប់ម្នាក់ឯងនៅនាទី ៣៤ និង៤៨ ខណៈ១គ្រាប់ទៀតស៊ុតបញ្ចូលទីដោយ ខ្សែបម្រើNolito នៅនាទី៣៧។
លទ្ធផលមួយគូទៀតសាធារណរដ្ឋឆេក ស្មើគ្នា ២ទល់នឹង២ ជាមួយ ក្រុមជម្រើសជាតិក្រូអាត។ ២គ្រាប់របស់ឆេក ស៊ុតបញ្ចូលទីដោយ កីឡាករSkoda នៅនាទី៧៥ និង Necid នៅនាទី៨៩ ហើយ ២គ្រាប់របស់ក្រូអាតរកបានដោយកីឡាករPerisic នៅនាទី៣៧ និងRakitic នាទី៥៩៕
ប្រភព៖ Sabay