ក្រុមជម្រើសជាតិតោកំណាចអង់គ្លេស នឹងប៉ះក្រុមវែល នៅ Euro
ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៃវគ្គសន្សំពិន្ទុពូល B
នាកីឡដ្ឋាន Stade Felix Bollaert-Delelis ទីក្រុង Lens
ប្រទេសបារាំង វេលាម៉ោង០៨:០០នាទីយប់នេះ។
បច្ចុប្បន្នវែលជាក្រុមកំពុងឈរកំពូលតារាងពូល B ដោយមាន៣ពិន្ទុ បន្ទាប់ពីឈ្នះស្លូវ៉ាគី ២-១ នៅប្រកួតដំបូង ខណៈដែលអង់គ្លេស ស្ថិតនៅលេខ៣ មាន១ពិន្ទុ ក្រោយប្រកួតដំបូង ត្រូវរុស្សីតាមស្មើ ១-១ នៅចុងម៉ោងទាំងមិនគួរឲ្យជឿ។ ដូច្នេះចាំមើលថា យប់នេះតើក្រុមណា នឹងរកបាន៣ពិន្ទុ?
ប្រវត្តិជួបគ្នា និងស្ថិតិ៖
– ក្រុមទាំង២នេះ ធ្លាប់ប៉ះគ្នា១០១ដងមកហើយ ដោយក្នុងនោះ អង់គ្លេសឈ្នះ៦៦ដង វែលឈ្នះ១៤ និងស្មើគ្នា២១ដង។ ប៉ុន្តែនេះជាលើកដំបូង ដែលក្រុមទាំង២ ប៉ះគ្នានៅពានរង្វាន់ធំដូចនេះ។
– ជួបគ្នា៤ដងចុងក្រោយ អង់គ្លេសឈ្នះវែលទាំង៤ដង និងគ្មានរបូតគ្រាប់បាល់១គ្រាប់ឡើយ (២-០, ១-០, ២-០, ១-០)។
– អង់គ្លេស មានកំណត់ត្រាឈ្នះ១០០% កាលវគ្គជម្រុះ Euro 2016 ដោយ១០ប្រកួត ឈ្នះទាំង១០ប្រកួត។
– Gareth Bale ស៊ុត១៣គ្រាប់ ក្នុង៣១ប្រកួតឲ្យវែល តាំងពីគ្រូបង្វឹក Chris Coleman ឡើងដឹកនាំកាលឆ្នាំ២០១២ និងគិតជាមធ្យមភាគគឺ ៤៥% នៃគ្រាប់បាល់ជម្រើសជាតិវែលទាំងអស់។
– Wayne Rooney ស៊ុត៧គ្រាប់ ក្នុង៨ប្រកួតចុងក្រោយឲ្យអង់គ្លេស ពេលលេងប្រកួតពានរង្វាន់នានា។
សម្ដីគ្រូបង្វឹក៖
Roy Hodgson គ្រូបង្វឹកអង់គ្លេស៖ “ការប្រកួត Derby ពិតជាបរិយាកាសល្អណាស់។ មនុស្សជាច្រើននៅអង់គ្លេស និងចក្រភពអង់គ្លេស ឬប្រហែលជុំវិញពិភពលោក កំពុងរង់ចាំទស្សនាការប្រកួតនេះ។ ការពិត វាហាក់ដូចជាការប្រកួតមួយ រវាងបងប្អូនខ្លួនឯង”។
Chris Coleman គ្រូបង្វឹកវែល៖ “យើងបានត្រៀមខ្លួនរួចរាល់ហើយ។ បើយើងអាចឡើងទៅវគ្គបន្ត យើងនឹងឡើងទៅដោយជាប់កំណត់ត្រាខ្លួនឯង។ នេះជាការប្រកួតដ៏ធំមួយរបស់យើង។ បើយើងឈ្នះ យើងនឹងឡើងវគ្គបន្ទាប់ ប៉ុន្តែបើយើងមិនអាចទេ យើងក៏នៅមានឱកាស១ទៀត។ យើងមានឱកាសធ្វើរឿងដ៏ពិសេសមួយ ហើយយើងជឿជាក់ថាអាចធ្វើបាន”។
ជើងកីឡាករ៖
ក្រុមអង់គ្លេស បានហ្វឹកហាត់កាលពីថ្ងៃពុធ ដោយពេញជើងទាំងអស់ ពុំមានបញ្ហារបួសអ្វីទេ។ ប៉ុន្តែលោក Roy Hodgson អាចនឹងដូរទម្រង់លេងមួយចំនួន ដែលអាចនឹងដាក់ Jamie Vardy វិញ ជំនួស Raheem Sterling ដែលលេងមិនបានល្អ កាលប៉ះរុស្សី។ ដូច្នេះ១១នាក់ដំបូងរបស់ តោកំណាចអង់គ្លេស អាចជា៖ Hart; Walker, Smalling, Cahill, Rose; Alli, Dier, Rooney; Lallana, Kane, Vardy។
រីឯវែលក៏គ្មានបញ្ហារបួសកីឡាករអ្វីដែរ បន្ទាប់ពីអ្នកចាំទី Wayne Hennessey ដែលអវត្តមានកាលឈ្នះស្លូវ៉ាគី ដោយសាររបួសខ្នងស្រាលនោះ នឹងអាចចូលលេងបានវិញ។ ដូច្នេះ១១នាក់ដំបូងរបស់វែល អាចជា៖ Hennessey; Gunter, Chester, Williams, Davies, Taylor; Allen, Ledley; Ramsey, Bale; Robson-Kanu៕
ព្យាករគូនេះគឺ៖ អង់គ្លេស ៣-០ វែល , ចុះប្រិយមិត្តយល់យ៉ាងណាដែរ?
*ក្រៅពីគូនេះ ក៏មាន២គូទៀតប្រកួតយប់នេះដែរគឺ៖
– អ៊ុយក្រែន vs អៀរឡង់ខាងជើង (ម៉ោង១១:០០នាទីយប់)
– អាល្លឺម៉ង់ vs ប៉ូឡូញ (ម៉ោង០២:០០នាទីរំលងអាធ្រាត្រ)