• ព័ត៌មានថ្មី

    Thursday, April 21, 2016

    Barcelona ស៊ី Deportivo គ្មាន​ប្រណី​៨​គ្រាប់ ខណៈ Real និង​Atl Madridសុទ្ធ​តែ​ឈ្នះ

    FC Barcelona បាន​ត្រឡប់​មក​រក​ជ័យជម្នះ​បាន​វិញ ក្រោយ​ខកខាន​ស្គាល់​៣​ពិន្ទុនៅ​៣ប្រកួត​ចុងក្រោយ ដោយ​យក​ឈ្នះ ម្ចាស់ផ្ទះ Deportivo យ៉ាង​ចាស់​ដៃ ៨-០។


    ៨គ្រាប់ របស់​ក្រុម​កំពូល​តារាង La Liga ធ្វើបាន​ដោយ​តារា​ជើង​ស៊ុត Luis Suarez ទម្លាយ​សំណាញ់​ទី ៤គ្រាប់​តែ​ម្នាក់​ឯង នៅ​នាទី ១១, ២៤, ៥៣ និង ៦៤ ខណៈ​៤​គ្រាប់​ទៀត ស៊ុត​បញ្ចូលទី​ដោយ Rakitic នាទី៤៧, Messi នាទី៧៣, Bartra នាទី៧៩ និងNeymar នាទី៨១។

    ដោយ​ឡែក ក្រុម២​ដែល​ប្រដេញ​ពិន្ទុ​ជាមួយ Barca រួម​មាន Atletico Madrid និង Real Madrid សុទ្ធ​តែ​បាន ៣​ពិន្ទុ​ដូចគ្នា ដោយ​Real Madrid យក​ឈ្នះ Villarreal ៣-០ ហើយAtl Madrid យក​ឈ្នះ​ម្ចាស់​ផ្ទះ Ath Bilbao ១-០។ លទ្ធផល​គូ​ផ្សេង​ទៀត៖ Málaga ១-១ Rayo, Sporting de Gijón ២-១ Sevilla, Valencia ៤-០ Eibar៕

    335FB5BB00000578-0-image-a-18_1461184407557

    3360551B00000578-0-image-a-68_1461188980654  GettyImages-522618724

    Real-Madrid-vs-Villarreal-Highlights



     ប្រភព៖Sabay
    • Blogger Comments
    • Facebook Comments
    Item Reviewed: Barcelona ស៊ី Deportivo គ្មាន​ប្រណី​៨​គ្រាប់ ខណៈ Real និង​Atl Madridសុទ្ធ​តែ​ឈ្នះ Rating: 5 Reviewed By: Unknown
    Scroll to Top