• ព័ត៌មានថ្មី

    Wednesday, April 27, 2016

    Pepe ​មាន​ឱកាស​មាស​ជួយ Real Madrid ​ប៉ុន្តែ​មិន​ផុត​ដៃ​ស្អិត​​ Joe Hart ​

    ​ពាន​រង្វាន់ UEFA Champions League ​វគ្គ​៤​ក្រុម​ចុង​ក្រោយ ​ក្រុម​ខ្លាំង Real Madrid ​មិន​អាច​ធ្វើ​អ្វី​ក្រុម​ម្ចាស់​ផ្ទះ Manchester City ​បាន​នោះ​ទេ (Man City ០-០ Real Madrid) បើ​ទោះ​បី​ជា​ក្រុម​ស្ដេច​ស​មាន​​​ឱកាស​ច្រើន ហើយ Pepe ​មាន​បាល់​មាស​មួយ​គ្រាប់ ក៏​មិន​អាច​ធ្វើ​ផុត​ដៃ​អ្នក​ចាំ​ទី Joe Hart ​បាន​​ដែរ។


    ក្រុម Real Madrid ​អវត្តមាន​កីឡាករ​ឆ្នើម Cristiano Ronaldo ​ដោយសារ​តែ​របួស​អំឡុង​ពេល​ហ្វឹកហាត់​មុន​ប្រកួត ដែល​ការ​អវត្តមាន​កីឡាករ​នាំ​សំណាង​រូប​នេះ​បាន​ធ្វើ​ឱ្យ​ក្រុម​របស់​លោក Zidane ​ហាក់​ដូចជា​មិន​សូវ​មុត​នោះ​ទេ​នៅ​តំបន់​ប្រយុទ្ធ។ ដោយ​តង់​ទី​មួយ ក្រុម​ទាំង​ពីរ​នេះ​សឹង​តែ​មិន​មាន​បាល់​នៅ​មុខ​ទី​រៀង​ខ្លួន​នោះ​ទេ ​ពោល​គឺ​អូស​លេង​តែ​តំបន់​កណ្ដាល​ប៉ុណ្ណោះ។

    338FF0BC00000578-3560110-Real_Madrid_superstar_Cristiano_Ronaldo_was_forced_to_watch_from-a-76_1461702863154

    នៅ​តង់​ទី​ពីរ បន្ទាប់​ពី​មាន​ការ​ដូរ​កីឡាករ​ចេញ​ខ្លះ ​ក្រុម​ Real Madrid ​ហាក់​មាន​ទម្រង់​លេង​ល្អ​ឡើង​វិញ ដោយ Jese ​ដែល​ដូរ​ជំនួស Benzema ​មាន​ឱកាស​តែត​មួយ​ក្បាល ប៉ុន្តែ​ទៅ​បុក​នឹង​របា​ទី ខណៈ​ដែល Casemiro ​តែត​មួយ​ក្បាល​ទៀត​តែ Joe Hart ដាក់​ជើង​រាំង​បាន។ អ្វី​ដែល​ជា​ឱកាស​មាស​សម្រាប់​ក្រុម Real Madrid ​គឺ​បាល់​របស់ Pepe ​ដែល​រូបគេ​ឈរ​ទាត់​ជាមួយ Joe Hart ​ប៉ុន្តែ​បែរ​ជា​ចំ​ខ្លួន​របស់​អ្នក​ចាំ​ទី​ជម្រើស​ជាតិ​អង់គ្លេស​រូប​នេះ​ ទៅ​វិញ។​

    338FC87400000578-3560110-Manchester_City_captain_Vincent_Kompany_fouls_Casemiro_as_he_ris-m-34_1461699508144

    33900F4A00000578-3560110-image-a-54_1461701103215

    33901F1600000578-3560110-image-m-60_1461701979224  3390417C00000578-3560110-image-m-102_1461705019153

    ត្បិត​តែ Pepe ​បាត់​បង់​ឱកាស​រក​គ្រាប់​បាល់​មួយ​គ្រាប់​នេះ​មែន ប៉ុន្តែ​ខ្សែ​ការពារ​កណ្ដាល​រូប​នេះ​លេង​សហការ​គ្នា​បាន​យ៉ាង​ល្អ​ជាមួយ​ ប្រធាន​ក្រុម Ramos ​ដែល​ធ្វើ​ឱ្យ​ខ្សែ​ប្រយុទ្ធ​និង​បម្រើ​របស់ Man City ​មិន​អាច​អូស​ស៊ុត​ឱ្យ​ស្រួល​ដល់​តំបន់​គ្រោះ​ថ្នាក់​របស់ Real Madrid ​បាន​ឡើយ។

    ក្រុម​ទាំង​ពីរ​នឹង​ប្រកួត​កាត់​សេចក្ដី​នៅ​ជើង​ទី​ពីរ​ទឹក​ដី Real Madrid ​ម្ដង​នៅ​ថ្ងៃ​ទី​៤​ខែ​ឧសភា​ឆ្នាំ​២០១៦៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Pepe ​មាន​ឱកាស​មាស​ជួយ Real Madrid ​ប៉ុន្តែ​មិន​ផុត​ដៃ​ស្អិត​​ Joe Hart ​ Rating: 5 Reviewed By: Unknown
    Scroll to Top