• ព័ត៌មានថ្មី

    Thursday, April 7, 2016

    Wolfsburg ដាក់ Real Madrid ២ គ្រាប់ ឯ​ PSG ស្មើ Man City ២-២

    ម្ចាស់​ផ្ទះ Wolfsburg បាន​ស៊ុត​បញ្ចូល​ទី​២​គ្រាប់ យក​ឈ្នះ Real Madrid ២-០ ក្នុង​ជើង​ទី​១ វគ្គ​៨​ក្រុម​ចុង​ក្រោយ UEFA Champions League យប់​មិញ។


    ២​គ្រាប់​របស់​ក្រុម​ខ្លាំង​មក​ពី​អាល្លឺម៉ង់​សុទ្ធ​តែ​កើត​ឡើង​នៅ​ក្នុង ​តង់​ទី១ ដោយ​១​គ្រាប់​ដំបូង​ស៊ុត​បាល់ពិន័យ​១១ម៉ែត្រ​ដោយ​កីឡាករ Ricardo Rodriguez នៅ​នាទី​១៨ និង Arnold ជា​អ្នក​បន្ថែម​គ្រាប់​ទី២​នៅ​នាទី ២៥។ ក្រុម​ទាំង ២ នឹង​ប៉ះ​គ្នា​ម្ដង​ទៀត​ក្នុង​ទឹកដី Bernabeu ថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយ ដើម្បី​ដឹង​ថា​​ក្រុម​ណា​នឹង​​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្ដាច់ព្រ័ត្រ​។


    32E91A1700000578-0-image-a-67_1459974281152

    មួយ​គូ​ទៀត​ ក្រុម​ជើងឯក​បារាំង Paris Saint Germain ខក​ចិត្ត​បាន​ត្រឹម​ស្មើគ្នា ២-២ ជាមួយក្រុម​ភ្ញៀវ​ Man City។ លទ្ធផល​នេះ ផ្ដល់​លទ្ធភាព​ឲ្យ City មាន​សង្ឃឹម​ក្នុង​ការ​ឈាន​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជា​លើកដំបូង​ បើ​សិន​អាចឈ្នះ​ក្នុង​ទឹកដី​របស់​ខ្លួន​នៅ​សប្ដាហ៍​ក្រោយ។

    ២​គ្រាប់​របស់ ម្ចាស់​ផ្ទះ​ស៊ុត​បញ្ចូល​ទី​ដោយ Ibrahimovic នៅ​នាទី ៤១ និង Rabiot នៅ​នាទី ៥០ ខណៈក្រុម​ភ្ញៀវ​ស៊ុត​បញ្ចូល​ទី​ដោយ De Bruyne នៅ​នាទី ៣៨ និង Fernandinho នៅ​នាទី ៧២៕




    ប្រភព៖ Sabay
    • Blogger Comments
    • Facebook Comments
    Item Reviewed: Wolfsburg ដាក់ Real Madrid ២ គ្រាប់ ឯ​ PSG ស្មើ Man City ២-២ Rating: 5 Reviewed By: Unknown
    Scroll to Top