• ព័ត៌មានថ្មី

    Wednesday, April 20, 2016

    PSG ឆ្មក់​យក​ Mourinho ពី Man Utd?

    ក្លឹប​អ្នក​មាន​បារាំង Paris Saint-Germain ត្រូវ​​គេ​រាយការណ៍​ថាកំពុង​ទាក់ទង​លោក Jose Mourinho ដើម្បី​អង្គុយ​កៅអី​អ្នក​ចាត់ការ​​ថ្មី​រដូវ​កាល​ក្រោយ។



    អតីត​អ្នកចាត់ការ Chelsea ត្រូវ​គេ​មើល​ឃើញ​ថា​មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​ជំនួស​តំណែង Louis van Gaal នៅ Manchester United តែ​ពេលនេះ PSG បាន​លេច​មុខ​មក​ប្រជែង​យក​រូបលោក​ដែរ។

    បើ​តាម Sky Sport បញ្ជាក់​ថា​ មូលហេតុ​នៅ​ពីក្រោយ​ការ​ចង់​បាន Mourinho ព្រោះ​តែ​លោក Laurent Blanc ដឹកនាំ PSG មិន​អាច​ឆ្លង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ Champions League ហើយបរាជ័យ​នេះ​គឺជា​លើក​ទី​៤​រដូវ​កាល​ជាប់ៗ​គ្នា ដែល​ក្រុម​មាន​មូលដ្ឋាន​ក្នុង​រដ្ឋធានី​ប៉ារីស ខ្ទាត​ចេញ​ពី វគ្គ៨ក្រុមចុងក្រោយនៃ​ពាន​រង្វាន់​ទ្វីប​អឺរ៉ុប។

    Paris-St-Germain-v-Chelsea


    លោក Mourinho ទំនេរ​ពី​ការងារ​បាល់ទាត់ ជិត​កន្លះ​ឆ្នាំ​ហើយ ​ចាប់​តាំង​ពី​ត្រូវ Chelsea បណ្ដេញ​ចេញ ពី​តំណែង​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​មុន​មក។

    សម្រាប់​ប្រិយមិត្ត ចង់​ឲ្យ​ Mourinho ទៅ PSG ឬ Man Utd?

    ប្រភព៖ Sabay
    • Blogger Comments
    • Facebook Comments
    Item Reviewed: PSG ឆ្មក់​យក​ Mourinho ពី Man Utd? Rating: 5 Reviewed By: Unknown
    Scroll to Top