• ព័ត៌មានថ្មី

    Thursday, April 21, 2016

    ហង្ស​ក្រហម លត់​ Everton ​៤​គ្រាប់ ឯ​​ Man Utd ​ក៏​បាន​៣​ពិន្ទុ​បន្ត​សង្ឃឹម​ Top 4

    ក្នុង​ការ​ប្រកួត​ Merseyside Derby ​ដំបូង​របស់​អ្នកចាត់ការ​ Jurgen Klopp ​​​យប់​មិញ​ ក្រុម​ហង្ស​ក្រហម​ Liverpool បាន​លត់​ Everton ដល់​ទៅ​ ៤-០ នៅ​កីឡដ្ឋាន​ Anfield ​​ខណៈ​ដែល​បិសាច​ក្រហម​ Manchester United ឯ​ណោះ​វិញ ក៏​មិន​អន់​ដែរ ដោយ​ឈ្នះ​លើ​ Crystal Palace ​២-០ បន្ត​សង្ឃឹម​ប្រជែង​​យក​តំណែង​ Top 4។



    ៤​គ្រាប់​របស់​ Liverpool រក​បាន​ដោយ​ការ​តែត​របស់​ Divock Origi ​នាទី​ទី​៤៣, Mamadou Sakho ​នាទី​៤៥។ ប៉ុន្តែ​ចូល​ដល់​តង់​ទី​២ Ramiro Funes Mori ​របស់​ Everton ត្រូវ​ពិន័យ​កាត​ក្រហម​នាទី​៥០​ ក្រោយ​ឈូស​​ជើង​ Origi ​ពេញ​ទំហឹង​ធ្វើ​ឲ្យ​ខ្សែ​ប្រយុទ្ធ​កំពុង​ឡើង​ជើង​រូប​នេះ​​ របួស​ត្រូវ​ដូរ​ចេញ។ លុះ​ដល់​នាទី​​៦១ Daniel Sturridge ​បាន​ស៊ុត​គ្រាប់​ទី​​៣ មុន​ពេល​ Philippe Coutinho ​ស៊ុត​គ្រាប់​ទី​៤ នៅ​នាទី​៧៦។

    2

    4

    5


    រីឯ​២​គ្រាប់​របស់​ Man Utd នៅ​កីឡដ្ឋាន​ Old Trafford ​​ឯ​ណោះ​វិញ ​កើត​ឡើង​ដោយ​​ខ្សែ​ការពារ​ Damien Delaney ​របស់ Crystal ​​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង​​នៅ​នាទី​ទី​៤ ខណៈ​ដែល​ ​Matteo Darmian ​​​​​ស៊ុត​គ្រាប់​ទី​២ នៅ​នាទី​៥៥។

    6

    8

    7

    9


    ចំណែក​ឯ​១​គូ​ទៀត​យប់​មិញ​ West Ham ក៏​បាន​៣​ពិន្ទុ​ដែរ ក្រោយ​ឈ្នះ​ Watford ៣-១៕

    1

    ​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖



    ​ប្រភព៖ bbc
    • Blogger Comments
    • Facebook Comments
    Item Reviewed: ហង្ស​ក្រហម លត់​ Everton ​៤​គ្រាប់ ឯ​​ Man Utd ​ក៏​បាន​៣​ពិន្ទុ​បន្ត​សង្ឃឹម​ Top 4 Rating: 5 Reviewed By: Unknown
    Scroll to Top