• ព័ត៌មានថ្មី

    Wednesday, April 20, 2016

    MacBook ជំនាន់​ថ្មី​សមត្ថភាព​ខ្លាំង​ជា​ង​មុន មាន​ពណ៌​ស៊ី​ជម្ពូទៀត

    ក្រុមហ៊ុន​ Apple ទើប​ប្រកាស​ថា​បាន​ចេញ​លក់​កុំព្យូទ័រ​ MacBook ម៉ូដែល​ថ្មី​ ​ដោយ​បាន​បង្កើន​សមត្ថភាព​ឲ្យ​ខ្លាំង​ជាង​មុន​ រួម​ទាំង​បន្ថែម​ជម្រើស​ពណ៌​ស៊ី​ជម្ពូ​ថែម​ទៀត​ផង។

    ​កុំព្យូទ័រ​ MacBook ម៉ូដែល​ថ្មី​នេះ​មាន​បំពាក់​ដោយ​ CPU ជំនាន់​ចុង​ក្រោយ​ Skylake Intel Core M ដែល​មាន​ល្បឿន​ ១,៣​GHz និង​បំពាក់​ក្រាហ្វិក​​ Intel HD 515 ដែល​អាច​​ធ្វើ​ប្រតិបត្តិការ​បាន​លឿន​ជាង​មុន ​២៥ %។ មិន​តែ​ប៉ុណ្ណោះ​ flash storage ក៏​មាន​ល្បឿន​លឿន​ជាង​មុន និង​មាន​ថាមពល​ថ្ម​​ប្រើ​បាន​យូរ​ជាង​មុន​មួយ​ម៉ោង។

    ក្រៅ​ពី​ចំណុច​ថ្មីៗ​ខាង​លើ​នេះ​មាន​ចំណុច​ដទៃ​ទៀត​រក្សា​នៅ​ដដែល​ ដូច​ជា​នៅ​តែ​មាន​កម្រាស់​ ១៣,១​ម.ម,​ ទម្ងន់​មិន​ដល់​១​គីឡូក្រាម, អេក្រង់​១២​អ៊ីញ​, Resolution 2304×1440, រន្ធ​ USB Type-C, RAM ទំហំ​ ៨GB និង​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ ២៥៦GB ឬ ៥១២GB ជា​ដើម។

    បញ្ជាក់​ថា​កុំព្យូទ័រ​ MacBook ដែល​អាប់ដេត​ថ្មី​នេះ​មាន​ដាក់​លក់​លើ​​វិបសាយ​របស់​ក្រុមហ៊ុន​ Apple ក្នុង​តម្លៃ​ចាប់​ពី​ ១២៩៩​ដុល្លារ​-១៨៤៩​ដុល្លារ​ អាស្រ័យ​លើ​ល្បឿន​នៃ​ CPU៕

    ប្រភព៖ Sabay
    • Blogger Comments
    • Facebook Comments
    Item Reviewed: MacBook ជំនាន់​ថ្មី​សមត្ថភាព​ខ្លាំង​ជា​ង​មុន មាន​ពណ៌​ស៊ី​ជម្ពូទៀត Rating: 5 Reviewed By: Unknown
    Scroll to Top