• ព័ត៌មានថ្មី

    Thursday, January 7, 2016

    Copa del Rey៖ Messi ស៊ុត​២​គ្រាប់​ជួយ Barca លត់ Espanyol ៤-១ ទាំង​ចម្រូង​ចម្រាស់

    តារា ​ឆ្នើម​អន្តរជាតិ​អាហ្សង់ទីន​ Leonel Messi បាន​ស៊ុត​ស្មើ និង​គ្រាប់​បាល់​ជ័យ​ជម្នះ​ដោយ free-kick ឲ្យ​ក្រុម​ម្ចាស់​ផ្ទះ​អ្នក​មាន​បុណ្យ​ Barcelona យក​ឈ្នះ​លើ​ Espanyol ក្នុង​លទ្ធផល ៤-១ ក្នុង​ពាន​រង្វាន់ Copa del Rey ​ក្នុង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ខណៈ​ដែល​ក្រុម​ភ្ញៀវ​ទទួល​បាន​កាត​ក្រហម​២​នាក់​ និង​មាន​រឿង​ចម្រូង​ចម្រាស់។


    បើក​ការ​ប្រកួត ក្រុម​ភ្ញៀវ​បាន​នាំ​មុខ Barca ១-០ នៅ​នាទី​ទី៩​ ដែល​ធ្វើ​បាន​ដោយ​ខ្សែ​ប្រយុទ្ធ Felipe Caicedo។ តែ​មិន​ទាន់​សប្បាយ​ចិត្ត​ប៉ុន្មាន​ផង ស្រាប់​តែ Messi តាម​ស្មើ​វិញ​នៅ​៣​នាទី​ក្រោយ ហើយ Barca បង្ហើយ​៣​គ្រាប់​ទៀត (Messi នាទី​ទី​៤៤, Pique នា​ទី​ទី​៤៩ និង Neymar នាទី​ទី​៨៨) ស្រប​ពេល​ដែល​កីឡាករ​ក្រុម​ភ្ញៀវ​២​នាក់​ទទួល​កាត​ក្រហម​ (Hernan Peres ​កាត​លឿង​លើក​ទី​២​នៅ​នាទី​ទី ៧២ និង​ Pape Diop កាត​ក្រហម​តែ​ម្ដង​នៅ​នាទី​ទី៧៥ បន្ទាប់​ពី​ប៉ះ​សម្ដី​ជាមួយ Liuz Suarez)។
    • Blogger Comments
    • Facebook Comments
    Item Reviewed: Copa del Rey៖ Messi ស៊ុត​២​គ្រាប់​ជួយ Barca លត់ Espanyol ៤-១ ទាំង​ចម្រូង​ចម្រាស់ Rating: 5 Reviewed By: Unknown
    Scroll to Top