• ព័ត៌មានថ្មី

    Friday, January 8, 2016

    Henry ​ថា​កីឡាករ​ Barca ម្នាក់​អាច​ជំនួស​តំណែង​ Messi បាន

    ​ Thierry Henry ​វីរបុរស​ក្រុម​ Arsenal ជឿ​ថា​​កីឡាករ​ Barcelona ម្នាក់ មាន​សមត្ថភាព​អាច​ជំនួស​តំណែង​ Lionel Messi បាន​ ​នៅ​ពេល​​ដែល​​តារា​ឆ្នើម​ជម្រើស​ជាតិ​អាហ្សង់ទីន​រូប​នេះ​​ចាក​ចេញ​ពី​ Camp Nou ហើយ​កីឡាករ​ម្នាក់​នោះ​គឺ Neymar។

    1

    Neymar ​កំពុង​តែ​ត្រូវ​ក្រុម​ Manchester United ចាប់អារម្មណ៍​ខ្លាំង​ ​ខណៈ​ដែល​កីឡាករ​ឆ្នើម​ប្រេស៊ីល​រូប​នេះ​ឡើង​ជើង​យ៉ាង​ខ្លាំង​រដូវ​កាល​នេះ​ ដោយ​ស៊ុត​បាន​១៤​គ្រាប់​នៅ​ La Liga។ ប៉ុន្តែ​ Henry យល់​ថា​ Barca គួរ​តែ​រក្សា​ទុក​​កីឡាករ​រូប​នេះ​ ព្រោះ​មាន​តែ​រូប​គេ​ប៉ុណ្ណោះ ដែល​អាច​នឹង​ជំនួស​តំណែង​ Messi បាន​ នៅ​ពេល​ដែល​ម្ចាស់​ពាន​ Ballon d’Or ៤​សម័យ​កាល​ចាក​ចេញ​ពី​ក្លិប​ ឬ​ចូល​និវត្តន៍។


    ​អតីត​មិត្ត​រួម​ក្រុម​ Messi រូប​នេះ​ បាន​ប្រាប់​​វិបសាយ​ក្លិប​ Barcelona ថា៖ “វា​ពិត​ជា​សំខាន់​សម្រាប់​កីឡាករ សម្រាប់​ក្លិប​ អ្នកគាំទ្រ​ ហើយ​គ្រប់​គ្នា​ដឹង​ហើយ​ថា វា​ពិត​ជា​សំខាន់​ប៉ុណ្ណា ​សម្រាប់​ការ​រក្សា​ទុក​ Neymar ឲ្យ​នៅ​បន្ត។ គ្រប់​គ្នា​ដឹង​ថា ថ្ងៃ​ណា​មួយ​…យើង​មិន​ដឹង​ថា​ពេល​ណា​ទេ…​Leo នឹង​មិន​នៅ​ទីនេះ​ទៀត​ឡើយ។ កីឡាករ​ប្រេស៊ីល​ (Neymar) នឹង​លេង​យ៉ាង​រីករាយ ហើយ​នោះ​ជា​អ្វី​​ដែល​អ្នក​គ្រប់​គ្នា​ពេញ​ចិត្ត”៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Henry ​ថា​កីឡាករ​ Barca ម្នាក់​អាច​ជំនួស​តំណែង​ Messi បាន Rating: 5 Reviewed By: Unknown
    Scroll to Top