• ព័ត៌មានថ្មី

    Wednesday, January 13, 2016

    Guardiola ប្តូរ​ចិត្ត​ចង់​សម្រាក​២ឆ្នាំ​ មុន​ទៅ​ដឹកនាំ​នៅ​អង់គ្លេស

    លោក Pep Guardiola បាន​បង្ហើប​ពី​គោល​បំណង​ថ្មី​របស់​ខ្លួន​ថាការ​ទៅ​ដឹកនាំ​ក្លិប​នៅ​អង់គ្លេស ​អាច​ត្រូវរង់​ចាំ​យ៉ាង​ហោច​ណាស់​ក៏​២ឆ្នាំ​ទៀត​ដែរ។

    កាល​ពី​ខែ​មុន ​គ្រូ​បង្វឹក​វ័យ​ក្មេង​ដែល​កំពុង​ដឹកនាំ Bayern Munich បាន​ប្រកាស​ចាកចេញ​ពី​ទឹកដី​អាល្លឺម៉ង់នៅ​ចុង​រដូវកាល​ ដើម្បី​ទៅ​ដឹកនាំ​ក្លិប​កំពូល​ណា​មួយ​ក្នុង​ក្របខ័ណ្ឌ Premier League។ ព័ត៌មាន​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ពេល​នោះ​បាន​ធ្វើ​ឲ្យ​ក្លិប​ធំ​ជា​ច្រើន​ នៅ​អង់គ្លេស​ពិសេស Manchester City ព្យាយាម​ទាក់ទង​យក Pep។

    ប៉ុន្តែ​ផែនការ​ខាង​លើ​ផ្លាស់​ប្ដូរ​ទៅវិញ ដោយ​អតីត​អ្នក​ចាត់​ការ Barcelona បាន​ប្រាប់​ថា ការ​ទៅ​កាន់ប្រទេស​អង់គ្លេស មិន​គួរ​ជា​រឿង​ត្រូវ​ប្រញាប់ប្រញាល់​ពេក​ទេ។ “នៅ​ពេល​ដែល​ចុះ​កុងត្រា​ជាមួយ​ក្លិប​ណា​ខ្ញុំ​នឹង​ប្រកាស​ឲ្យ​ដឹង។ ប្រហែល​ជា​២ឆ្នាំ​ទៀត​ទើប​ខ្ញុំ​ទៅ​ដឹកនាំ​ក្លិប​នៅ​អង់គ្លេស។ បច្ចុប្បន្ន​ខ្ញុំ​កំពុង​រីករាយ​ក្នុង​ទីក្រុង Munich ហើយ​ត្រូវ​ធ្វើការ​រហូត​ដល់​វិនាទី​ចុងក្រោយ។ បន្ទាប់​មក​ខ្ញុំ​នឹង​ទៅ​សម្រាក​នៅ​ស្រុក​កំណើត និង​ពិចារណា​ថាតើគួរ​ទៅ​អង់គ្លេស ឬ​ក៏​អត់”។ Pep បញ្ជាក់​ដូច្នេះ។

    គេ​នៅ​ចាំ​ថា​មុន​ទៅ​ដឹកនាំ Bayern ក្នុង​រដូវកាល ២០១៣-១៤ Pep បាន​សម្រាក​ពី​បាល់ទាត់អស់​រយៈ​ពេល​ជាង​១ឆ្នាំ ​ក្រោយ​ចំណាយ​ពេលវេលា​ដ៏​ជោគជ័យ​ប៉ុន្មាន​រដូវកាល​ដឹកនាំ Barcelona ឈាន​ដល់កម្រិត​កំពូល៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Guardiola ប្តូរ​ចិត្ត​ចង់​សម្រាក​២ឆ្នាំ​ មុន​ទៅ​ដឹកនាំ​នៅ​អង់គ្លេស Rating: 5 Reviewed By: Unknown
    Scroll to Top