• ព័ត៌មានថ្មី

    Wednesday, January 6, 2016

    ភ្ញាក់​ផ្អើល! តម្លៃ​ខ្លួន​កីឡាករ​ខែ​មករា​នេះ​ Hazard ​ថ្លៃ​ជាង​ CR7

    ការ ​សិក្សា​ថ្មី​​មួយ​ពី​តម្លៃ​ខ្លួន​កីឡាករ​នៅ​ខែ​មករា​នេះ​​​របស់​ CIES Football Observatory ​ដែល​ចេញ​ពី​ថ្ងៃ​ចន្ទ​ បាន​បង្ហាញ​ថា Lionel Messi ​តារា​ឆ្នើម​ក្រុម​ FC Barcelona ​​មាន​តម្លៃ​ខ្លួន​ថ្លៃ​ដាច់​គេ​លេខ​១ ខណៈ​ដែល​មិត្ត​រួម​ក្រុម​របស់​គេ​ Neymar លេខ២ ប៉ុន្តែ​ភ្ញាក់​ផ្អើល​ត្រង់​ថា​ Eden Harzad ​នៅ​លេខ​៣​ លើ​ Cristiano Ronaldo។


    ​Messi វ័យ​២៨​ឆ្នាំ មាន​តម្លៃ​ខ្លួន​២៥០,៧​លាន​អឺរ៉ូ (ជិត​២៧០​លាន​ដុល្លារ) ឈរ​កំពូល​តារាង​ ខណៈ​ដែល​កីឡាករ​​ឆ្នើម​ប្រេស៊ីល​​វ័យ​២៣​ឆ្នាំ Neymar មាន​តម្លៃ​ខ្លួន​ (ជាង​១៦៤​លាន​ដុល្លារ) ​ចំណាត់​ថ្នាក់​លេខ​២។

    2

    1

    ចំណែក​ឯ​ Hazard ​វ័យ​២៤​ឆ្នាំ​របស់​ក្រុម​​ Chelsea ដែល​ធ្លាក់​ទម្រង់​លេង​ខ្លាំង​រដូវ​កាល​នេះ មាន​តម្លៃ​ខ្លួន​១៣០,៥​លាន​អឺរ៉ូ (ជាង​១៤០​លាន​ដុល្លារ) ​លើ​ Ronaldo វ័យ​៣០​ឆ្នាំ​របស់​ Real Madrid ដែល​មាន​តម្លៃ​ខ្លួន​១១៤​លាន​អឺរ៉ូ (ជាង​១២២,៥​លាន​ដុល្លារ) ដែល​ស្ថិត​នៅ​លេខ​៤ ក្នុង​តារាង​កីឡាករ​ថ្លៃ​ជាង​គេ​បង្អស់។

    3


    ​ការ​ស្រាវជ្រាវ​ខាង​លើ​នេះ​គឺ​គិត​ទៅ​លើ​ទម្រង់​លេង​របស់​កីឡាករ​ប្រចាំ ​ឆមាស​​ចុង​ក្រោយ​ តំណែង​​លេង​ អាយុ សុពលភាព​កុងត្រា កម្រិត​លីក ស្នាដៃ​ជាមួយ​ក្លិប​ និង​ស្នាដៃ​នៅ​ក្រុម​ជម្រើស​ជាតិ​ជា​ដើម៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: ភ្ញាក់​ផ្អើល! តម្លៃ​ខ្លួន​កីឡាករ​ខែ​មករា​នេះ​ Hazard ​ថ្លៃ​ជាង​ CR7 Rating: 5 Reviewed By: Unknown
    Scroll to Top