• ព័ត៌មានថ្មី

    Tuesday, January 5, 2016

    League Cup៖ Liverpool សល់​ខ្សែ​ប្រយុទ្ធ​តែ​ម្នាក់ អាច​ឈ្នះ​ Stoke អត់​យប់​នេះ?

    ក្រុម ​ហង្ស​ក្រហម​ Liverpool នឹង​​ធ្វើ​ដំណើរ​​ទៅ​កីឡដ្ឋាន​ Britannia Stadium ​ប៉ះ​ Stoke City ​ក្នុង​ការ​ប្រកួត​​ពាន​រង្វាន់​ League Cup ឬ Capital One Cup វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ​ជើង​ទី​១ នា​វេលា​ម៉ោង​៣:០០​នាទី​យប់​នេះ។


    ​Liverpool និង​ Stoke បើក​ឆាក​ឆ្នាំ​ថ្មី​២០១៦ ចាញ់​ដូច​គ្នា ដោយ​ Liverpool ចាញ់​ West Ham ២-០ រីឯ​ Stoke ចាញ់​ West Brom ២-១។ ដូច្នេះ​ចាំ​មើល​ថា យប់​នេះ​ក្រុម​ណា​នឹង​ទទួល​បាន​ជ័យ​ជម្នះ​វិញ?

    ជើង​​កីឡាករ៖

    Pictured is Stoke's Bojan and Marko Arnautovic Brief.  Barcla

    ម្ចាស់​ផ្ទះ​ Stoke ​របស់​លោក​ Mark Hughes ​នឹង​អវត្តមាន​កីឡាករ​ Marc Muniesa, Stephen Ireland និង​ អ្នកចាំទី​ Shay Given​ ​ដោយសារ​របួស។ រីឯ​ខ្សែ​បម្រើ​ប្រយុទ្ធ Jonathan Walters ​សង្ឃឹម​អាច​​ Fit ១០០% វិញ​ បន្ទាប់​ពី​ត្រឡប់​ពី​របួស។ ដូច្នេះ​១១​នាក់​ដំបូង​របស់​ Stoke អាច​ជា៖ Butland; Johnson, Shawcross, Wollscheid, Pieters; Cameron, Whelan, Shaqiri, Walters, Arnautovic និង​ Bojan។


    4

    ចំណែក​ឯ​ក្រុម​ភ្ញៀវ​ Liverpool ​​របស់​លោក​ Jurgen Klopp ​សល់​ខ្សែ​ប្រយុទ្ធ​ Christian Benteke ​តែ​ម្នាក់​ប៉ុណ្ណោះ ដោយសារ​តែ​ Divock Origi និង​ Danny Ings ​របួស​រយៈពេល​យូរ រីឯ​ Daniel Sturridge ​មិន​ទាន់​ Fit ​​អាច​ចូល​លេង​បាន​​នៅ​ឡើយ​ទេ។ ក្រៅ​ពី​នោះ​ Liverpool នៅ​មាន​កីឡាករ​អវត្តមាន​ច្រើន​ទៀត​ដូច​ជា Jordan Hendersen, James Milner, Martin Skrtel និង​ Joe Gomes សុទ្ធ​តែ​របួស។ ដូច្នេះ​១១​នាក់​ដំបូង​របស់​ហង្ស​ក្រហម​ អាច​ជា៖ Mignolet; Clyne, Lovren, Sakho, Moreno; Lucas, Can; Lallana, Firmino, Coutinho; Benteke។

    ​ប្រវត្តិ​ជួប​គ្នា និង​ស្ថិតិ​មួយ​ចំនួន៖

    6

    – Liverpool ទៅ​លេង​នៅ​លើ​ទឹកដី​ Stoke (Britannia Stadium) ទទួល​បាន​លទ្ធផល​ទាំង​អាក្រក់​ និង​ល្អ។ កាល​ចុង​រដូវ​កាល​មុន​ នៅ​ប្រកួត​ចុង​ក្រោយ​របស់​ Steven Gerrard ក្រុម​ Stoke បាន​លត់​ Liverpool ៦-១ ប៉ុន្តែ​​កាល​ដើម​រដូវ​កាល​ថ្មី​នេះ​ Liverpool ឈ្នះ​ ១-០ វិញ។

    – ក្រុម​ទាំង​២​នេះ​ ជួប​គ្នា​៥​ដង​ចុង​ក្រោយ​ Liverpool ឈ្នះ​៤ Stoke ឈ្នះ​តែ​១​ដង​ប៉ុណ្ណោះ។ Liverpool ធ្លាប់​បំបាក់​ Stoke ៨-០ នៅ​ League Cup នេះ​ កាល​ឆ្នាំ​២០០០៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: League Cup៖ Liverpool សល់​ខ្សែ​ប្រយុទ្ធ​តែ​ម្នាក់ អាច​ឈ្នះ​ Stoke អត់​យប់​នេះ? Rating: 5 Reviewed By: Unknown
    Scroll to Top