• ព័ត៌មានថ្មី

    Friday, January 8, 2016

    ប្រាក់​បៀវត្ស​របស់​ Tim Cook កើន​ឡើង​ដល់​២​លាន​ដុល្លារ​នៅ​ឆ្នាំ២០១៥

    ប្រាក់ ​បៀវត្ស​របស់​លោក​ Tim Cook នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Apple ​កាល​ពី​ឆ្នាំ​២០១៥​កន្លង​ទៅ កើន​ឡើង​ដល់​២​លាន​ដុល្លារ។ នេះ​បើ​​យោង​តាម​ការ​ប្រកាស​របស់​គណៈកម្មការ​មូលប័ត្រ​​នៃ​សហរដ្ឋអាមេរិក (SEC)។


    SEC បាន​ឲ្យ​ដឹង​ថា​ចំណូល​សរុប​ប្រចាំ​ឆ្នាំ​២០១៥​របស់​លោក​ Tim Cook មាន​ចំនួន​ ១០.២៨១​.៣២៧​ដុល្លារ​ ដោយ​ក្នុង​នោះ​រួម​មាន​ប្រាក់​បៀវត្ស​ចំនួន​២​លាន​ដុល្លារ​ ​ ប្រាក់​លើក​ទឹក​ចិត្ត​ចំនួន​៨​លាន​ដុល្លារ​ និង​ប្រាក់​សំណង​ចំនួន​ ២៨១.៣២៧​ដុល្លារ​ផ្សេង​ទៀត។ ប្រាក់​បៀវត្ស​របស់​លោក​មាន​ការ​កើន​ឡើង​ពី​ ១.៧៤៨.៤៦២​ដុល្លារ​​​ កាល​ពី​ឆ្នាំ​២០១៤​ ដល់​២​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៥។

    apple2015executivesalaries

    ​នៅ​ក្រោម​ការ​ចង្អុល​បង្ហាញ​របស់​លោក​ Tim Cook ក្រុមហ៊ុន​ Appleបាន​បង្កើត​ឆ្នាំ​ដែល​​បំបែក​​កំណត់​ត្រា​ថ្មី​មួយ​ទៀត​ ដោយ​​នា​ឆ្នាំ​២០១៥​ក្រុមហ៊ុន​រក​ចំណូល​បាន​ពី​ការ​លក់​សរុប​ចំនួន​​ ២៣៣,៧​ពាន់​លាន​ដុល្លារ​ កើន​ឡើង​២៤​%​ ធៀប​នឹង​ឆ្នាំ​២០១៤។ យោង​ទៅ​តាម​ការ​ព្យាករ​​របស់​ក្រុមហ៊ុន​កាល​ពី​ខែ​តុលា​គេ​រំពឹង​ថា​នៅ​ ក្នុង​ត្រីមាស​ទី​មួយ​ឆ្នាំ​២០១៦​ ក្រុមហ៊ុន​នឹង​អាច​រក​ចំណូល​បាន​ចន្លោះ​ ៧៥,៥​ពាន់​លាន​ដុល្លារ​ ទៅ​ ៧៧,៥​ពាន់​លាន​ដុល្លារ។

    គួរ​បញ្ជាក់​ដែរ​ថា​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​នេះ​នឹង​ប្រកាស​ពី​​ របាយការណ៍​ចំណូល​ប្រចាំ​ត្រី​មាស​ទី​មួយ​​នា​ឆ្នាំ​​ថ្មី​នៅ​ថ្ងៃ​ទី​ ២៦​ខែ​មករា​ខាង​មុខ​នេះ ដូច​នេះ​រង់​ចាំ​តាមដាន​ទាំង​អស់​គ្នា​ថា​ចំណូល​ទទួល​បាន​លើស​ពី​​ការ​រំពឹង ​ទុក​ឬ​យ៉ាង​ណា៕
    ​​​​
    • Blogger Comments
    • Facebook Comments
    Item Reviewed: ប្រាក់​បៀវត្ស​របស់​ Tim Cook កើន​ឡើង​ដល់​២​លាន​ដុល្លារ​នៅ​ឆ្នាំ២០១៥ Rating: 5 Reviewed By: Unknown
    Scroll to Top