• ព័ត៌មានថ្មី

    Tuesday, January 19, 2016

    តារាសម្ដែង​ថៃ Por Thridsadee​ ទទួលមរណៈភាព នៅថ្ងៃនេះ


    តាម​លិខិត​ប្រកាស​របស់​មន្ទីរពេទ្យ Ramathibodi បាន​ប្រកាស​កាល​ពីម៉ោង​២រសៀល​​នេះ​ថា តារា​សម្ដែងថៃ Thridsadee “Por” Sahawong បាន​ទទួល​មរណភាព កាល​ពី​​ម៉ោង​១១:៥០ព្រឹក ក្រោយ​រង​គ្រោះ​ដោយ​ជំងឺ​គ្រុនឈាម​កម្រិត​ធ្ងន់​រយៈ​ពេល​ពីរ​ខែ។ នៅ​ពេល​ដែល Por ស្លាប់​គឺ​មាន​ប្រពន្ធ​ កូន​និង​គ្រួសារ​​នៅ​ក្បែរ​ទាំង​អស់​។

    លោក Por Thridsadee ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​កាល​ពី​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា។ ក្រោយ​មក​លោក​ត្រូវ​គ្រូពេទ្យ​កាត់​ជើង​ខាង​ឆ្វេង និង​សួត​ខាង​ឆ្វេង​ចោល ដើម្បី​ការពារ​ការ​ឆ្លង​មេរោគ។ លោក​ក៏​បាន​ឆ្លង​កាត់​ការ​វះកាត់​ពោះវៀនធំ​ផង​ដែរ។ Por បាន​ទទួល​មរណភាព​នៅ​ព្រឹក​​មិញ​នេះ ក្រោយ​សួត​ខាង​ស្ដាំ​បាន​ឆ្លង​មេរោគ​ធ្ងន់ធ្ងរ ហើយ​រាងកាយ​របស់​លោក​លែង​ទទួល​កាព្យាបាល។

    14531014841453102124l


    Por គឺ​ជា​តារា​សម្ដែង​ប្រចាំទូរទស្សន៍លេខ៣ថៃ ដោយ​ចាប់​ផ្ដើម​សម្ដែង​នៅ​ប៉ុស្តិ៍​នេះ​ដំបូង​ក្នុងឆ្នាំ២០០៥។ តារា​កើត​ក្នុង​ខេត្ត Buriram រូប​នេះមាន​បង​ប្អូន​៣នាក់ ដោយ​គេជាកូនច្បង និងមានប្រពន្ធឈ្មោះ Bow Vanda និង​មាន​កូន​ស្រី​ម្នាក់ឈ្មោះ Mali ។ Por បាន​បញ្ចប់​ការ​សិក្សា​ផ្នែកគ្រប់គ្រង​នៅសាកល​វិទ្យាល័យ Chandrakasem Rajabhat University ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: តារាសម្ដែង​ថៃ Por Thridsadee​ ទទួលមរណៈភាព នៅថ្ងៃនេះ Rating: 5 Reviewed By: Unknown
    Scroll to Top