• ព័ត៌មានថ្មី

    Friday, January 8, 2016

    Costa ​& Oscar ​ឈ្លោះ​គ្នា​​ពេល​ហាត់ តែ​បាន​មិត្ត​រួម​ក្រុម​ជួយ​បំបែក​

    ខ្សែ ​ប្រយុទ្ធ​ Diego Costa ​និង​ខ្សែ​បម្រើ​ Oscar របស់​​ក្រុម​ Chelsea ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ឈ្លោះ​គ្នា​នៅ​ពេល​ហ្វឹកហាត់​ នា​​ទីលាន​ Cobham ​តែ​ត្រូវ​បុគ្គលិក​របស់​ក្លិប​តោ​ខៀវ ជួយ​បំបែក​ចេញ​ពី​គ្នា​វិញ។


    ​Daily Mirror បាន​លើក​ឡើង​ថា កីឡាករ​ជម្រើស​ជាតិ​ប្រេស៊ីល​ Oscar ​បាន​ប្រជែង​យក​បាល់​ពី​ Costa ​អំឡុង​ពេល​ហ្វឹកហាត់​ ហើយ​ក្រោយ​មក​ក៏​កើត​ជា​ជម្លោះ​ចង់​វ៉ៃ​គ្នា​ ប៉ុន្តែ​​កីឡាករ​ទាំង​នាក់​រូប​នេះ ត្រូវ​បាន​បុគ្គលិក​របស់​ក្លិប​បំបែក​ចេញ​​ពី​គ្នា មុន​ពេល​ចូល​ទៅ​កាន់​បន្ទប់​ផ្លាស់​សំលៀក​បំពាក់។

    ​យ៉ាងណា ក្រោយ​ឮ​ដំណឹង​នោះ​ កីឡាករ​វ័យ​​២៤​ឆ្នាំ Oscar ក៏​បាន​ចេញ​មក​បក​ស្រាយ​នៅ​លើ​​បណ្ដាញ​សង្គម​​ និង​បញ្ជាក់​ថា​រឿង​នោះ គ្រាន់​តែ​ជា​ការ​ប្រជែង​គ្នា​ក្នុង​នាម​ជា​កីឡាករ​តែ​ប៉ុណ្ណោះ។

    Oscar បាន​​​បន្ថែម​​ថា៖ “ខ្ញុំ​ចង់​បញ្ជាក់​ឲ្យ​ច្បាស់​ថា​ Diego ​និង​ខ្ញុំ​គឺជា​មិត្ត​​​សំឡាញ់​ល្អ​បំផុត​នឹង​គ្នា យើង​ធ្លាប់​ចំណាយ​ពេល​ជា​ច្រើន​ទាំង​នៅ​លើ​ទីលាន​ និង​ក្រៅ​ទីលាន​ជាមួយ​គ្នា ហើយ​គ្រួសារ​របស់​ពួក​យើង​រាប់អាន​គ្នា​ល្អ​ណាស់។ យើង​​ទាំង​២​នាក់​ ពិត​ជា​គ្មាន​បញ្ហា​អ្វី​​នឹង​គ្នា​ទេ”៕

    2

    3
    • Blogger Comments
    • Facebook Comments
    Item Reviewed: Costa ​& Oscar ​ឈ្លោះ​គ្នា​​ពេល​ហាត់ តែ​បាន​មិត្ត​រួម​ក្រុម​ជួយ​បំបែក​ Rating: 5 Reviewed By: Unknown
    Scroll to Top