ទន្ទឹម នឹងការអភិវឌ្ឍន៍យ៉ាងខ្លាំងនូវវិស័យចម្រៀងនិងភាពយន្តដែលកំពុង តែជះឥទ្ធិពលនៅបណ្ដាប្រទេសនានានៅក្នុងតំបន់អាស៊ីនិងកំពុង ឆ្ព៉ោះទៅកាន់ទីផ្សារពិភពលោកនោះ វិស័យគ្រឿងសម្អាងរបស់ប្រទេសកូរ៉េខាងត្បូងក៏ទទួលការចាប់ អារម្មណ៍មិនតិចដែរពីបណ្ដាមិត្តៗយុវវ័យ។ មូលហេតុចម្បងមួយដែលធ្វើឲ្យវិស័យសម្អាងរបស់ប្រទេសមួយនេះទទួល ការចាប់អារម្មណ៍ខ្លាំងគឺដោយសារ តារាចម្រៀងនិងសម្ដែងរបស់ពួកគេមានសម្រស់ស្អាត ហើយឥទ្ធិពលរបស់ Kpop ក៏ដើរតួយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយនូវគ្រឿងសម្អាងដែលពួកគេ ធ្វើជាអ្នកតំណាងផងដែរ។ អាស្រ័យហេតុនេះ Sabay ចង់ណែនាំពីវិធីផាត់មុខងាយៗអាចអនុវត្តតាមដែលធ្វើឲ្យមិត្ត អ្នកអានស្អាតមិនចាញ់តារា Kpop នោះឡើយ។
១ Gradient lips(លាបក្រែមតែផ្នែកខាងក្នុង)
វិធីមួយនេះនឹងមានប្រយោជន៍បំផុតសម្រាប់អ្នកដែលមានទម្រង់មាត់ ធំ ព្រោះវាអាចធ្វើឲ្យបបូរមាត់តូចជាងមុន ហើយបើអ្នកគួបផ្សំជាមួយពណ៌ស្រាលទៀតនោះនឹងធ្វើមិត្តៗនារីកាន់ តែក្មេងជាងវ័យ។
២ គូសភ្នែកចុះក្រោម
ខុសពីតារាហូលីវូដដែលចូលចិត្តស្ទីលគូសភ្នែកវាត់កន្ទុយឡើងទៅ លើដែលមើលទៅកាចឆ្នាសឆ្នើម តារាកូរ៉េពេញនិយមរបៀបគូសភ្នែកធ្លាក់ចុះក្រោមបន្តិចដែលគេតែងតែ ហៅថាភ្នែកកូនឆ្កែ។ វិធីនេះធ្វើឲ្យមុខរបស់អ្នកមើលទៅស្អាតតែមិនបាត់បង់ភាពគួរឲ្យ ស្រលាញ់នោះទេ។
៣ ស្បែកភ្លឺរលោកមិនស្ងួត
នៅពេលដែលអ្នកលាបម្សៅទ្រនាប់ឬ BB cream ហើយ អ្នកតែងតែផាត់ម្សៅហុយពីលើមែនទេ? សូមបោះបង់ចោលទម្លាប់អាក្រក់នេះឲ្យបានឆាប់រហ័សបំផុត។ ម្សៅផាត់ក្រៅពីតួនាទីធ្វើឲ្យមុខម៉ដ្ឋ វាក៏ជាអ្នកទប់ស្កាត់ជាតិខ្លាញ់នៅលើផ្ទៃមុខ។ ដោយសារហេតុនេះនៅពេលដែលម្សៅផាត់ត្រូវលាបពីលើម្សៅទ្រនាប់វា នឹងធ្វើកកស្ទះរន្ធញើស ហើយយូរខែទៅវានឹងបង្កឲ្យកកស្ទះរន្ធញើសបង្កឲ្យមានមុននិង ធ្វើឲ្យស្បែកបាត់បង់ជាតិសំណើមនាំឲ្យមានស្នាមជ្រីវជ្រួញមុន អាយុ។
៤ គូសចិញ្ចើមស្មើមិនកោង
ការពិតទៅស្ត្រីអាស៊ីកើតមកមានទម្រង់
ចិញ្ចើមត្រង់ហើយស្មើមិនកោងដូចអឺរ៉ុបនោះទេ
តែមានមនុស្សមួយចំនួនបានកោរវាហើយគូសឲ្យទៅជាកោងវិញ។
ការធ្វើបែបនេះអាចធ្វើឲ្យអ្នកបាត់ទម្រង់ចិញ្ចើមដើមហើយមើលទៅ
មុខកាចនិងចាស់ជាងអាយុ។
បើមិត្តៗនារីគិតថាច្រំដែលពេកពេលគូសចិញ្ចើមកោងអាចសាករបៀបគូស
ចិញ្ចើមស្មើវិញម្ដង ធានាថានឹងប្លែកជាងមុន។
៥ ផាត់ថ្ពាល់ពណ៌ធម្មជាតិយុវនារីមួយចំនួនចូលចិត្តលេងជ្រុលដៃពេលផាត់គូល័រថ្ពាល់ បណ្ដាលឲ្យមុខមើលទៅដូចត្រូវជាំថ្ងៃច្រើនជាងផាត់មុខ ហើយធ្វើឲ្យអ្នកដទៃភ័យខ្លាច។ សាកល្បងពណ៌ផាត់ថ្ពាល់ស្រាលៗដូចជា ផ្កាឈូកស្ដើង ទឹកក្រូចខ្ចី ជៀសវាងពណ៌ក្រហមឬស្វាយដែលមិនស័ក្ដិសមនឹងការផាត់មុខប្រចាំថ្ងៃ ៕