ក្រុម ហង្សក្រហម Liverpool បានតាមស្មើ Arsenal ៣-៣ នៅចុងម៉ោងនាទី៩០ ដោយកីឡាករបម្រុង Joe Allen ធ្វើឲ្យក្រុមកំពូលតារាង Premier League បាត់បង់២ពិន្ទុដ៏សំខាន់បំផុត។
ក្នុងការប្រកួតដ៏ធំនេះ ឃើញថាម្ចាស់ផ្ទះ Liverpool មានសាច់បាល់គ្រប់គ្រង និងមានឱកាសស៊ុតក៏ច្រើនជាងកាំភ្លើងធំដែរ ខណៈដែលខ្សែបម្រើប្រយុទ្ធប្រេស៊ីល Roberto Firmino បានបង្ហាញទម្រង់លេងល្អបំផុត ដែលធ្វើឲ្យរូបគេជាប់ជា Man of the Match។
រីឯគូសំខាន់ៗមួយចំនួនទៀតយប់មិញគឺ Chelsea ស្មើ West Brom ២-២ ខណៈដែល Tottenham Hotspur បានចាញ់ Leicester City ១-០ ក្នុងទឹកដីខ្លួនឯង៕