ប៉ុន្មានម៉ោងមុនផេកទូរស្សន៍ Thairath បានបញ្ចេញវីដេអូខ្លីមួយបង្ហាញពីសកម្មភាពរបស់តារាសម្ដែង Thridsadee “ Por” Sahawong ពេលនៅមានជីវិត អំឡុងពេលគេចូលរួមក្នុងកម្មវិធីសិល្បៈផ្សេងៗ។ ក្នុងវីដេអូជាង២នារីក៏បានបង្ហាញពីសកម្មភាពសោកសៅរបស់ប្រពន្ធ កូននិងគ្រួសាររបស់ Por រងចាំនៅមន្ទីរពេទ្យផងដែរ។
Thridsadee បានស្លាប់កាលពីថ្ងៃទី១៨ ខែ មករា ឆ្នាំ ២០១៥ នៅម៉ោង១១:៥០ព្រឹកក្នុងមន្ទីរពេទ្យ Ramathibodi ប្រទេសថៃ។ បច្ចុប្បន្នសពរបស់ Porត្រូវបានគេបញ្ចូនមកដល់ផ្ទះហើយ។ ខាងក្រោមជារូបភាពខ្លះនៃសកម្មភាពបញ្ជូន Porចេញពី មន្ទីរពេទ្យក្រោយពេលស្លាប់៕