តារា ឆ្នើមអន្តរជាតិអាហ្សង់ទីន Leonel Messi បានស៊ុតស្មើ និងគ្រាប់បាល់ជ័យជម្នះដោយ free-kick ឲ្យក្រុមម្ចាស់ផ្ទះអ្នកមានបុណ្យ Barcelona យកឈ្នះលើ Espanyol ក្នុងលទ្ធផល ៤-១ ក្នុងពានរង្វាន់ Copa del Rey ក្នុងវគ្គ១៦ក្រុមចុងក្រោយ ខណៈដែលក្រុមភ្ញៀវទទួលបានកាតក្រហម២នាក់ និងមានរឿងចម្រូងចម្រាស់។
បើកការប្រកួត ក្រុមភ្ញៀវបាននាំមុខ Barca ១-០ នៅនាទីទី៩ ដែលធ្វើបានដោយខ្សែប្រយុទ្ធ Felipe Caicedo។ តែមិនទាន់សប្បាយចិត្តប៉ុន្មានផង ស្រាប់តែ Messi តាមស្មើវិញនៅ៣នាទីក្រោយ ហើយ Barca បង្ហើយ៣គ្រាប់ទៀត (Messi នាទីទី៤៤, Pique នាទីទី៤៩ និង Neymar នាទីទី៨៨) ស្របពេលដែលកីឡាករក្រុមភ្ញៀវ២នាក់ទទួលកាតក្រហម (Hernan Peres កាតលឿងលើកទី២នៅនាទីទី ៧២ និង Pape Diop កាតក្រហមតែម្ដងនៅនាទីទី៧៥ បន្ទាប់ពីប៉ះសម្ដីជាមួយ Liuz Suarez)។