កាល ពីខែវិច្ឆិកាឆ្នាំ២០១៥កន្លងទៅ ក្រុមហ៊ុន Kawasaki បានបង្ហាញម៉ូតូអូតូដំបូងរបស់ខ្លួន ហើយថ្មីៗនេះវិបសាយបរទេសមួយបានវាយតម្លៃគុណភាពនិងលក្ខណៈ សម្បត្តិរបស់វា បន្ទាប់ពីពួកគេបានប្រើប្រាស់អស់មួយរយៈពេល។
@សមត្ថភាពនៃការបើកបរ
ទម្ងន់ធ្ងន់ (១៨២គ.ក) របស់ម៉ូតូនេះហាក់មិនបង្កជាបញ្ហាចោទអ្វីឡើយនៅពេលបើកបរ ហើយកែបម៉ូតូកម្ពស់៧៧៥ម.ម មានទំហំធំល្មមជួយឲ្យការបើកបរកាន់តែមានភាពងាយស្រួលជាងម៉ូតូ ធម្មតា។
@ម៉ាស៊ីន
ម៉ាស៊ីនដែលស៊ីឡាំងមួយរបស់ម៉ូតូនេះមានសភាពស្ទុះជាងអ្វីដែល គេរំពឹងទុកទៅទៀត ពោលគឺអាចបង្កើនល្បឿនដល់១០០គ.ម/ម៉ បានយ៉ាងរហ័ស ហើយវាអាចរត់ក្នុងល្បឿនអតិបរមា ១១២គ.ម/ម៉។ ជាមធ្យមម៉ូតូនេះប្រើប្រេងឥន្ធនៈអស់ប្រមាណ ២,៣៥លីត្រ លើចម្ងាយផ្លូវ១០០គីឡូម៉ែត្រ។
@គុណភាពនៃការផលិត
ម៉ូតូ Kawasaki J125 ផលិតឡើងដោយផ្អែកទៅលើម៉ូតូ Kymco របស់ប្រទេសចិន ដោយម៉ាស៊ីនរបស់វាគេឃើញមានអក្សរ Kymco នៅពីលើ។ យ៉ាងណាក្ដីក្រុមហ៊ុនបានព្យាយាមបញ្ជូលលក្ខណៈពិសេសលើម៉ូតូនេះដោយ ប្រើប្រាស់ផ្នែកមួយបានពីម៉ូតូ Kawasaki J300។ គេអាចនិយាយបានថាម៉ូតូនេះគឺជាម៉ូតូ Kawasaki J300 ដែលមានម៉ាស៊ីនទំហំតូច។
@ចំណុចដទៃទៀតនៃម៉ូតូ
ម៉ូតូនេះមានឃ្លុបក្រោមកែបដែលមានទំហំធំអាចរក្សាទុកមួក សុវត្ថិភាព ឬប្រអប់ក្រដាស A4 បាន។ បន្ថែមពីនេះក៏មានប្រអប់សម្រាប់ដាក់ស្រោមដៃនៅផ្នែកខាងមុខក្បែរ ក ម៉ូតូ រួមទាំងមានរន្ធសម្រាក់សាកថ្មកម្លាំង ១២វ៉ុលផងដែរ។
@តម្លៃ
ម៉ូតូអូតូកម្លាំង ១២៥សេសេ ដែលមានតម្លៃស្ដង់ដារប្រមាណ ៥៤៩១ដុល្លារ (តម្លៃទីផ្សារបរទេស) អាចនិយាយបានថាជាតម្លៃមួយដ៏ខ្ពស់មួយ បើប្រៀបនឹងម៉ូតូអូតូដទៃទៀត៕