ក្រុម ហង្សក្រហម Liverpool នឹងធ្វើដំណើរទៅកីឡដ្ឋាន Britannia Stadium ប៉ះ Stoke City ក្នុងការប្រកួតពានរង្វាន់ League Cup ឬ Capital One Cup វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី១ នាវេលាម៉ោង៣:០០នាទីយប់នេះ។
Liverpool និង Stoke បើកឆាកឆ្នាំថ្មី២០១៦ ចាញ់ដូចគ្នា ដោយ Liverpool ចាញ់ West Ham ២-០ រីឯ Stoke ចាញ់ West Brom ២-១។ ដូច្នេះចាំមើលថា យប់នេះក្រុមណានឹងទទួលបានជ័យជម្នះវិញ?
ជើងកីឡាករ៖
ម្ចាស់ផ្ទះ Stoke របស់លោក Mark Hughes នឹងអវត្តមានកីឡាករ Marc Muniesa, Stephen Ireland និង អ្នកចាំទី Shay Given ដោយសាររបួស។ រីឯខ្សែបម្រើប្រយុទ្ធ Jonathan Walters សង្ឃឹមអាច Fit ១០០% វិញ បន្ទាប់ពីត្រឡប់ពីរបួស។ ដូច្នេះ១១នាក់ដំបូងរបស់ Stoke អាចជា៖ Butland; Johnson, Shawcross, Wollscheid, Pieters; Cameron, Whelan, Shaqiri, Walters, Arnautovic និង Bojan។
ចំណែកឯក្រុមភ្ញៀវ Liverpool របស់លោក Jurgen Klopp សល់ខ្សែប្រយុទ្ធ Christian Benteke តែម្នាក់ប៉ុណ្ណោះ ដោយសារតែ Divock Origi និង Danny Ings របួសរយៈពេលយូរ រីឯ Daniel Sturridge មិនទាន់ Fit អាចចូលលេងបាននៅឡើយទេ។ ក្រៅពីនោះ Liverpool នៅមានកីឡាករអវត្តមានច្រើនទៀតដូចជា Jordan Hendersen, James Milner, Martin Skrtel និង Joe Gomes សុទ្ធតែរបួស។ ដូច្នេះ១១នាក់ដំបូងរបស់ហង្សក្រហម អាចជា៖ Mignolet; Clyne, Lovren, Sakho, Moreno; Lucas, Can; Lallana, Firmino, Coutinho; Benteke។
ប្រវត្តិជួបគ្នា និងស្ថិតិមួយចំនួន៖
– Liverpool ទៅលេងនៅលើទឹកដី Stoke (Britannia Stadium) ទទួលបានលទ្ធផលទាំងអាក្រក់ និងល្អ។ កាលចុងរដូវកាលមុន នៅប្រកួតចុងក្រោយរបស់ Steven Gerrard ក្រុម Stoke បានលត់ Liverpool ៦-១ ប៉ុន្តែកាលដើមរដូវកាលថ្មីនេះ Liverpool ឈ្នះ ១-០ វិញ។
– ក្រុមទាំង២នេះ ជួបគ្នា៥ដងចុងក្រោយ Liverpool ឈ្នះ៤ Stoke ឈ្នះតែ១ដងប៉ុណ្ណោះ។ Liverpool ធ្លាប់បំបាក់ Stoke ៨-០ នៅ League Cup នេះ កាលឆ្នាំ២០០០៕