តារាសម្ដែងតៃវ៉ាន់ Ruby Lin ត្រូវបានទស្សនិកជនភាគច្រើនស្គាល់តាមរយៈការសម្ដែងជាតួឯកមានចរិតស្លូតបូត ស្រគត់ស្រគំ ដូចជាតួព្រះនាងចៀវវៃ ក្នុងរឿង “ព្រះនាងយេយេ” និងរឿង “ល្បិចកលស្រីស្អាត” ជាដើម។ ប៉ុន្តែថ្មីៗនេះ អ្នកគាំទ្រជាច្រើននាក់បានភ្ញាក់ផ្អើល ដោយសាររូបថតសិចស៊ីជាច្រើនសន្លឹកពីអតីតកាលរបស់តារាវ័យ ៣៩ឆ្នាំរូបនេះ ត្រូវបានបណ្ដាញព័ត៌មានមួយយកមកចុះផ្សាយ។
ទោះយ៉ាងណា អ្នកលេងអ៊ីនធឺណិតជាច្រើនបានសរសើរថានាងមានរាងស្អាតមែន នៅពេលនោះ។ ចុះប្រិយមិត្តយល់ឃើញយ៉ាងណាដែរ?
Ruby Lin បច្ចុប្បន្ន