កាល ពីថ្ងៃម្សិលមិញក្រុមហ៊ុន Facebook បានធ្វើការ Update ទៅលើកម្មវិធី Facebook Messenger ដែលអាចឲ្យអ្នកប្រើប្រាស់ប្រើបាន បើទោះបីជាអ្នកមិនមានគណនី Facebook ក៏ដោយ។
ការ Update ថ្មីនេះ អ្នកប្រើប្រាស់អាចធ្វើការចុះឈ្មោះ (Sign Up) ចូលប្រើប្រាស់កម្មវិធី Facebook Messenger ដោយពុំចាប់បាច់មានគណនី Facebook នោះទេ។ Facebook គ្រាន់តែត្រូវការឈ្មោះដំបូង និងឈ្មោះចុងក្រោយ (First name និង Last Name) លេខទូរសព្ទ និងរូបភាពតែប៉ុណ្ណោះ។
ជាមួយនឹងការ Update ថ្មីនេះដែរ អ្នកប្រើប្រាស់កាន់តែច្រើនអាចរីករាយរាល់មុខងារទាំងអស់ដែលមាន នៅលើ Messenger រួមមានរូបភាព វីដេអូ, group chats, ខលតាមសម្លេង និង វីដេអូ, រូប sticker និងមុខងារច្រើនទៀត។ នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុន។
បច្ចុប្បន្ន Messenger កំពុងមានអ្នកប្រើប្រាស់ចំនួន ៧០០ លាននាក់ប្រចាំខែ ហើយការ Update ថ្មីនេះអាចនឹងទាក់ទាញអ្នកប្រើប្រាស់ដែលមិនមាន Facebook ឬ បោះបង់ Facebook ចោល។ បច្ចុប្បន្ននេះ ការ Update កម្មវិធី Messenger ថ្មីនេះកំពុងដំណើរការនៅសហរដ្ឋអាមេរិក កាណាដា ប៉េរូ និងវេណេហ្ស៊ុយអេឡា៕