អ្នក តារាសាស្ត្រមួយក្រុមបានរកឃើញគន្លងផ្កាយ (Galaxy ) ថ្មីមួយ ហើយបានដាក់ឈ្មោះថា CR7 ដូចទៅនឹងឈ្មោះកាត់របស់តារាបាល់ទាត់ Cristiano Ronaldo ដែរ ព្រោះថាអ្នកដឹកនាំក្រុមតារាសាស្ត្រនេះជាអ្នកគាំទ្រម្ចាស់ស្បែក ជើងមាស៣សម័យរូបនេះ។
ក្រុមអ្នកវិទ្យាសាស្ត្រខាងលើបានបញ្ជាក់ថា គន្លងផ្កាយថ្មីនេះមានអាយុកាលប្រមាណជា៨០០លានឆ្នាំមកហើយ ដែលនេះមានន័យថាពន្លឺរបស់វាធ្វើដំណើរមកដល់ផែនដីនេះដោយប្រើ ពេល១២,៩ពាន់លានឆ្នាំឯណោះ។
ដើមហេតុដែលឱ្យក្រុមអ្នករុករកខាងលើហ៊ានដាក់ឈ្មោះគន្លងខាងលើថា CR7 នោះគឺមកពីរឿង២យ៉ាង៖
១. ដំបូងឡើយពួកគេបានសម្រេចដាក់ឈ្មោះកាត់មួយថា Cosmos Redshift 7 ដោយមើលឃើញថាវាមានចម្ងាយឆ្ងាយ។ ដូច្នេះពាក្យ Cosmos Redshift 7 នេះអាចហៅម្យ៉ាងទៀតបានថា CR7 ។
២. ក្រុមអ្នកវិទ្យាសាស្ត្រខាងលើ គឺមានទីតាំងនៅទីក្រុង Lisbon របស់ប្រទេសព័រទុយហ្គាល់ ហើយពួកគេជាអ្នកគាំទ្ររបស់ខ្សែប្រយុទ្ធក្រុម Real Madrid ផងនោះ ក៏សម្រេចយកឈ្មោះ CR7 នេះជាផ្លូវការណ៍តែម្ដង ដើម្បីធ្វើឱ្យ Ronaldo កាន់តែល្បីល្បាញ និងមានកម្លាំងចិត្តជួយក្រុមជម្រើសជាតិកាន់តែខ្លាំង។
បន្ទាប់ពីមានឈ្មោះនៅលើគន្លងតារាវិថីនេះទៀត មានន័យថាអតីតកីឡាករ Man Utd ខាងលើបានបោះជំហានទៅមុខមុន Lionel Messi មួយជំហានទៅហើយ ព្រោះថាពានរង្វាន់ Balln d’Or ពួកគេធ្លាប់ទទួលដូចគ្នា ប៉ុន្តែមានឈ្មោះនៅលើគន្លងតារាវិថីនេះ Messi មិនទាន់មានទេ៕