-គម្រោងសហការអភិវឌ្ឍន៍ប្រកបដោយប្រណិតភាព បានផ្តល់ឱ្យវិនិយោគិនកម្ពុជានូវឱកាសតែមួយគត់ក្នុងការវិនិយោគនៅក្នុងតំបន់ដ៏ទំនើបដែលស្ថិតនៅភាគកណ្ដាលប្រទេសម៉ាឡេស៊ី
-ការចាប់ផ្តើមបើកលក់ជាមុនធ្វើឡើងនៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០១៥ ដល់ ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៥ នៅសាលទទួលបដិសណ្ឋារកិច្ច សណ្ឋាគារ Raffles Hotel Le Royal រាជធានីភ្នំពេញ
-ការសាងសង់អចលនទ្រព្យនឹងត្រូវបញ្ចប់ត្រឹមបំណាច់ឆ្នាំ ២០១៥
-ការសាងសង់អចលនទ្រព្យនឹងត្រូវបញ្ចប់ត្រឹមបំណាច់ឆ្នាំ ២០១៥
ទីក្រុងដាម៉ាន់សារ៉ា(Damansara) គឺជាគម្រោងសហការអភិវឌ្ឍប្រកបដោយប្រណិតភាព ដែលមានតម្លៃ ៧០០ លានដុល្លារអាមេរិក នៃចំនួនទឹកប្រាក់អភិវឌ្ឍសរុបរបស់ក្រុមហ៊ុនហ្រ្គូខូលេនម៉ាឡេស៊ីប៊ីហាដ (GuocoLand Malaysia Berhad) នឹងបើកលក់ជាមុន និង ដ៏ពិសេសមួយសម្រាប់វិនិយោគិនកម្ពុជាចាប់ពីម៉ោង ៩:០០ ព្រឹក ដល់ ៦:០០ ល្ងាច ចាប់ពីថ្ងៃទី ២៧ ដល់ ២៨ ខែមិថុនា ឆ្នាំ ២០១៥ នៅសាលទទួលបដិសណ្ឋារកិច្ច សណ្ឋាគារ Raffles Hotel Le Royal រាជធានីភ្នំពេញ ប្រទេសកម្ពុជា ។
ដើម្បីផ្តល់ឲ្យវិនិយោគិននូវចក្ខុវិស័យដ៏ជាក់លាក់មួយ អំពីទីផ្សារអចលនវត្ថុនៅប្រទេសម៉ាឡេស៊ី និង ឱកាសវិនិយោគទុននៅទីក្រុង កូឡាឡាំពួរ (KL) ក្រុមហ៊ុនហ្រ្គូខូលេន (GoucoLand) ក៏បានរៀបចំនូវកម្មវិធីពិភាក្សាអន្តរសកម្មភាពចាប់ពីម៉ោង ១១:០០ ព្រឹក ដល់ ១២:០០ ថ្ងៃត្រង់ ជារៀងរាល់ថ្ងៃ តាមរយៈព្រឹត្តិការណ៍លក់របស់ខ្លួន ។ ក្រុមហ៊ុនហ្រ្គូខូលេន (GoucoLand) មានភាគហ៊ុន ៦៥% ទៅលើក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន គឺក្រុមហ៊ុនហ្រ្គូខូលេនទទួលខុសត្រូវមានកម្រិត (GoucoLand) ដែលមានទីតាំងនៅប្រទេសសឹង្ហបូរី និងជាផ្នែកមួយនៃក្រុមហ៊ុន ហុងឡេអុង (Hong Leong Group)។
ការសហការអភិវឌ្ឍនេះ រួមមានការកាន់កាប់លំនៅឋានដ៏ប្រណិតៗនៅអគារខ្ពស់ៗ ឌីស៊ីរ៉េស៊ីដង់ស៊ី (DC Residency) អគារការិយាល័យកម្រិត A ចំនួនពីរ ផ្សារទំនើប F&B និង សណ្ឋាគារលំដាប់ផ្កាយ ៥ ដែលស្ថិតក្នុងដំណាក់កាលឆ្ពោះទៅរកការបញ្ចប់ហើយមានប្រតិបត្តិការពេញលេញត្រឹមពាក់កណ្ដាលឆ្នាំ ២០១៦ ។ អគារ ឌីស៊ីរ៉េស៊ីដង់ស៊ី (DC Residency)នឹងក្លាយជាដំណាក់កាលដំបូងគេដែលត្រូវបានបញ្ចប់ និង ប្រគល់ឲ្យអតិថិជននៅចុងឆ្នាំ ២០១៥ ប្រាំមួយខែមុនបញ្ចប់គម្រោង។
លោក Kenny Wong Koon Kengនាយកគ្រប់គ្រងទូទៅ ប្រធានផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុនហ្គ្រូខូលេន (Goucoland) បានបញ្ជាក់ថា “ការសាងសង់ទីក្រុង ដាម៉ាន់សារ៉ា(Damansara) ជិតបញ្ចប់ហើយ ហើយលំនៅឋាននឹងប្រគល់ឲ្យតាមគោលការណ៍សាងសង់ និង លក់ដូរ ។ រួមបញ្ចូលជាមួយនិងការបញ្ចប់ប្រកបដោយគុណភាព ដែលយើងបានផ្ដល់ឲ្យ បានរួមបញ្ចូលនូវ សម្ភារៈដែលមានតម្លៃខ្ពស់បំពាក់ដល់លំនៅឋាននីមួយៗ ការបង្កើតជាទីក្រុងមួយនៅក្នុងទីក្រុង និង ច្រកចេញចូលជាច្រើនតាមរយៈមហាវិថីនានាស្ថានីយផ្លូវឆ្លងកាត់ដ៏មមាញឹកជាច្រើន អេមអរធី(MRT) ដែលនឹងត្រូវសាងសង់នៅជាប់ទីក្រុង ដាម៉ាន់សារ៉ា(Damansara) អគារ ឌីស៊ីរ៉េស៊ីដង់ស៊ី (DC Residency) គឺជាចំណុចប្រសព្វដ៏ឥតខ្ចោះដែលទទួលបានចំណាប់អារម្មណ៍ពី វិនិយោគិន និង អ្នកជួលនៅតំបន់អាស៊ី”។
ទីក្រុងដាម៉ាន់សារ៉ា (Damansara) នឹងត្រូវបានចាត់ទុកជាសង្កាត់ពាណិជ្ជកម្មកណ្ដាលមួយនៅថ្ងៃអនាគត ជាមួយនិងស្ថានីយអេមអរធី (MRT) ផ្ទាល់ខ្លួន ដែលភ្ជាប់ទៅតំបន់អភិវឌ្ឍន៍ខេអិលសេនត្រាល (KL Sentral) មជ្ឈមណ្ឌលដឹកជញ្ជូនកណ្ដាល ដែលភ្ជាប់ទៅប្រព័ន្ធដឹកជញ្ជូនតាមផ្លូវគោក និង ផ្លូវដែកគ្រប់ប្រភេទ រួមជាមួយនិងច្រកទ្វារ ខេអិល (KL) ទៅកាន់ព្រលានយន្តហោះអន្តរជាតិក្នុងតំបន់របស់ប្រទេសម៉ាឡេស៊ី ខេអិលអាយអេ (KLIA) និង ខេអិលអាយអេ ២ (KLIA2) និង ផ្លូវដែកភ្ជាប់ ខេអិល (KL) ទៅប្រទេសសឹង្ហបូរីនៅពេលអនាគត ដែលបានប្រកាសនាពេលថ្មីៗនេះដោយ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និង សឹង្ហបូរី ។ ជាគោលការណ៍សំខាន់ ការធ្វើដំណើរឆ្លងកាត់ទីក្រុងទាំងបីពោលគឺ ភ្នំពេញ កូឡាឡាំពួរ និង សឹង្ហបូរី នឹងដំណើរការយ៉ាងរលូនដោយគ្មានការសង្ស័យ និង បង្កនូវលក្ខណៈងាយស្រួលជាមួយនិងលក្ខណៈពិសេសៗទាំងនេះ។
ក្រុមហ៊ុនស៊ីប៊ីអរអ៊ី (CBRE) កម្ពុជា ត្រូវបានតែងតាំងជាភ្នាក់ងារទីផ្សារនៃអគារ ឌីស៊ីរ៉េស៊ីដងស៊ី (DC Residency) ដោយប្រើប្រាស់នូវសក្ដានុពលភាពរបស់ខ្លួនជាអ្នកនាំមុខផ្នែកទីផ្សារនៅតំបន់អាស៊ី ផ្នែកសេវាកម្មអចលនទ្រព្យ។ ក្រុមហ៊ុនស៊ីប៊ីអរអ៊ី (CBRE) នឹងបង្ហាញរាល់គម្រោងទាំងអស់នៅក្នុងការិយាល័យរបស់ខ្លួននៅទូទាំងតំបន់ ដោយទទួលបាននូវអត្ថប្រយោជន៍ទាំងស្រុងពីកំណើននៃតម្រូវការលំនៅឋានប្រកបដោយគុណភាពជាលក្ខណៈអន្តរជាតិ ដូចជាទីក្រុងដាម៉ាន់សារ៉ា (Damandara)។
Thida Ann នាយកប្រតិបត្តិការជាន់ខ្ពស់នៃក្រុមហ៊ុនស៊ីប៊ីអរអ៊ី (CBRE) បានថ្លែងថា “យើងកំពុងមើលឃើញនិន្នាការរីកចម្រើននៃការវិនិយោគទូទាំងប្រទេសជាមួយតំបន់អាស៊ាន និង តំបន់នេះកំពុងពង្រឹងកម្លាំងរបស់ខ្លួនកាន់តែខ្លាំងឡើង។ ប្រទេសកម្ពុជាដែលកំពុងសម្លឹងរកការវិនិយោគ នឹងយល់ឃើញថាតម្លៃអចលនទ្រព្យនៅទីក្រុង ដាម៉ាន់សារ៉ា (Damansara) មានភាពសមរម្យ ចំណែកឯ គម្រោងសាងសង់ត្រូវបានបង្កើតឡើងប្រកបដោយគុណភាពពិសេសដែលធ្វើឡើងដោយ អ្នកម៉ៅការសាងសង់សំខាន់ៗរបស់ក្រុមហ៊ុនហ្រ្គូខូលេន (GoucoLand) គឺក្រុមហ៊ុនសាងយ៉ុង (Ssangyong) របស់ប្រទេសកូរ៉េខាងត្បូង” ដោយមានតម្លៃចាប់ពី ៤៦០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ (psqm)។ ទីក្រុងដាម៉ាន់សារ៉ា (Damansara) កំពុងកំណត់នូវស្តង់ដារថ្មីមួយដែលមិនគ្រាន់តែស្ថិតក្នុងតំបន់សក្ដានុពលភាពដាម៉ាន់សារ៉ា (Damansara) នោះទេ ថែមទាំងនៅក្នុងទីក្រុងកូឡាឡាំពួរ និង ទីផ្សារអចលនទ្រព្យក្នុងតំបន់ទៀតផងដែរ ។ តំបន់សក្ដានុពល ដាម៉ាន់សារ៉ា (Damansara) គឺជាតំបន់ទំនើបបំផុតដែលត្រូវបានមើលឃើញថា មានការអភិវឌ្ឍថ្មីៗតិចតួចបំផុតក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយ។
តំបន់យុទ្ធសាស្ត្រដ៏មានសក្ដានុពលរបស់ទីក្រុងដាម៉ាន់សារ៉ា (Damansara) ដែលមានចម្ងាយប្រាំគីឡូម៉ែត្រពី ទីក្រុងខេអិល (KL) និង នៅជិតទីក្រុងខេអិលសេនត្រាល (KL Sentral) បំផុត និង ទីប្រជុំជនដែលទើបបង្កើតថ្មីផ្សេងទៀតដូចជាទីក្រុងប៉េតាលីងចាយ៉ា (Petaling Jaya) បង់សារ (Bangsar) និង ម៉ុងគីរ៉ា (Mont Kiara) តែងមានលក្ខណៈពិសេសដ៏សំខាន់ក្នុងការធ្វើពាណិជ្ជកម្ម និង មានសក្ដានុពលភាពដ៏អស្ចារ្យរបស់ខ្លួនជានិច្ច ។ វាមានតម្លៃដូចគ្នាទៅនិងតំបន់ក្នុងសង្កាត់បឹងកេងកងទី ១ របស់រាជធានីភ្នំពេញដែរ ហើយជាញឹកញាប់ត្រូវបានចាត់ទុកថាជាទីក្រុងប៊ីវីលីហៀល (Beverly Hills) របស់ទីក្រុងកូឡាឡាំពួរ។
តំបន់សក្ដានុពលនៃទីក្រុងដាម៉ាន់សារ៉ា (Damansara) ត្រូវបានចុះបញ្ជីថាជាទីផ្សារលំនៅឋានដ៏មានតម្លៃថ្លៃបំផុតមួយនៅក្នុងប្រទេសម៉ាឡេស៊ី ។ តំបន់ដែលទើបបង្កើតថ្មីនេះ តែងជាជម្រើសក្នុងការស្នាក់នៅរបស់អភិជនជនជាតិម៉ាឡេស៊ី និង សឹង្ហបូរី ដែលបានចាត់ទុកថាការរស់នៅក្នុងតំបន់សក្ដានុពលនៃទីក្រុងដាម៉ាន់សារ៉ា (Damansara) នេះជាគោលដៅផ្ដល់នូវកិត្តិយសខ្ពស់បំផុត និង ដែលត្រូវសម្រេចឲ្យបាន ។ មកដល់បច្ចុប្បន្ននេះ ការអភិវឌ្ឍទីក្រុងដាម៉ាន់សារ៉ា (Damansara) បានរួមចំណែកបង្កើនតម្លៃអចលនវត្ថុប្រចាំឆ្នាំ ចាប់ពី ប្រាំបី ទៅ ១២ ភាគរយ ដល់តំបន់ជិតខាងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។
គ្រឿងអលង្ការនៃតំបន់ ខ្លាងវ៉ាលី(Klang Valley)៖
អគារ ឌីស៊ីរ៉េស៊ីដង់ស៊ី (DC Residency) ផ្តល់នូវអគារលំនៅឋានកម្ពស់ ២៨ ជាន់ សម្រាប់អតិថិជនជនជាតិខ្មែរជ្រើសរើស ។ អគារនេះរួមបញ្ចូលនូវ លំនៅឋានរចនាបថសម័យបុរាណ រួមជាមួយនិងសំណង់ជាច្រើន (លំនៅឋានតាមស្តង់ដារ) ដែលមានខ្នាតចាប់ពី ៨៣,៥ ម៉ែត្រការ៉េ (១ បន្ទប់គេង) ដល់ ២៧០ម៉ែត្រការ៉េ (៣+១ បន្ទប់គេង)។
អគារ ឌីស៊ីរ៉េស៊ីដង់ស៊ី (DC Residency) ផ្តល់នូវអគារលំនៅឋានកម្ពស់ ២៨ ជាន់ សម្រាប់អតិថិជនជនជាតិខ្មែរជ្រើសរើស ។ អគារនេះរួមបញ្ចូលនូវ លំនៅឋានរចនាបថសម័យបុរាណ រួមជាមួយនិងសំណង់ជាច្រើន (លំនៅឋានតាមស្តង់ដារ) ដែលមានខ្នាតចាប់ពី ៨៣,៥ ម៉ែត្រការ៉េ (១ បន្ទប់គេង) ដល់ ២៧០ម៉ែត្រការ៉េ (៣+១ បន្ទប់គេង)។
លំនៅឋានលំដាប់ខ្ពស់ ឌីស៊ីរ៉េស៊ីដង់ស៊ី (DC Residency) ផ្តល់នូវមធ្យោបាយដ៏ល្អឥតខ្ចោះរួមជាមួយនិងទីកន្លែងហាត់ប្រាណដ៏ទំនើប ។ មធ្យោបាយទាំងនេះរួមមាន ទូចង្ក្រាន ប៉ូហ្សង់ប៉ូ (Poggenpohl) សម្ភារៈរក្សាអនាម័យ កាតាឡាណូ (Catalano) ឧបករណ៍ហាត់ប្រាណ ហ្រ្គេស៊ីអ៊ីមប៉ូរីយ៉ូ (GessiEmporio) និង សម្ភារៈប្រើប្រាស់ក្នុងគេហដ្ឋានដែលមានឈ្មោះល្បីដូចជា មីអេល(Miele) បូស (Bosch) និង ឌឺឌីទ្រិច (De Dietrich) ។
រួមផ្សំជាមួយទីកន្លែងហាត់ប្រាណតម្រូវតាមបំណងដែលមានដូចជា ឧបករណ៍ទំនើបលំដាប់កំពូល រួមមានអាងហែលទឹកប្រៃប្រវែងស្មើនឹងអាងហែលទឹកអូឡាំពិក ឧបករណ៍ហាត់ប្រាណប្រើចំហាយទឹក បន្ទប់សម្រាកក្បែរអាងហែលទឹក សួនច្បារ សាលប្រារព្ធពិធី និង បន្ទប់ទទួលទានអាហារផ្ទាល់ខ្លួនសម្រាប់អ្នករស់នៅក្នុងអគារធ្វើពិធីផ្ទាល់ខ្លួនណាមួយ និង ពិធីជប់លៀងទទួលភ្ញៀវផ្សេងៗ។
លោក Kenny បានពន្យល់ថា “ដោយពិនិត្យមើលទៅលើទីតាំងល្អផ្ដាច់នេះ យើងរំពឹងថានឹងបានឃើញតម្លៃដែលធូរថ្លៃជាងនេះ ចំពោះគម្រោងបន្ទាប់នៅប៉ុន្មានឆ្នាំខាងមុខ ។ ចំណុចនេះកំពុងជំរុញឱ្យមានចរន្តនៃការចាប់អារម្មណ៍ជាបន្តបន្ទាប់ទៅលើទីក្រុង ដាម៉ាន់សារ៉ា (Damansara) ដោយសារតែយើងបានផ្ដល់នូវការចុះបញ្ចុះតម្លៃជាច្រើនសន្ធឹកសន្ធាប់ដល់វិនិយោគិនដែលទទួលស្គាល់នូវសក្ដានុពលក្នុងនាមជាអ្នកតាំងទីលំនៅដំបូងគេទៅលើអ្វីដែលជាការវិនិយោគទុនមួយប្រកបដោយសក្តានុពលដើម្បីសម្រេចនូវការកើនឡើងតម្លៃពីរខ្ទង់នៅឆ្នាំខាងមុខ។
វិនិយោគិនមុនៗមកពីប្រទេសកម្ពុជា អាចរំពឹងថានឹងទទួលបានអត្ថប្រយោជន៍បន្ថែម និង កញ្ចប់ពិន្ទុដ៏ទាក់ទាញជាច្រើន ប្រសិនបើពួកគេជ្រើសរើសយកការរស់នៅ ធ្វើការនៅទីក្រុងដាម៉ាន់សារ៉ា (Damansara) ។ មកដល់ពេលបច្ចុប្បន្ននេះ យើងបានលក់លំនៅឋានអស់ជាង ៥០% មុនការបើកលក់ តាមរយៈការដាក់លក់ជាលក្ខណៈឯកជន និង បានមើលឃើញអត្ថប្រយោជន៍ដ៏ច្រើនសន្ធឹកសន្ធាប់ទៅលើការជួលអគារ និង ទៅលើអ្នកជួលភាគច្រើនដែលត្រូវបានការពារសុវត្ថិភាព សម្រាប់អគារការិយាល័យរបស់យើង” ចំពោះផ្សារ និង សណ្ឋាគារ លោក Kenny បានថ្លែងថា ក្រុមហ៊ុនហ្រ្គូខូលេន (GoucoLand) មានផែនការរៀបចំយ៉ាងពិសេសដើម្បីទាក់ទាញប្រជាជនឲ្យចូលស្នាក់នៅក្នុងតំបន់នេះ តាមរយៈការផ្ដោតទៅលើ ម្ហូបអាហារ និង របៀបរស់នៅ ដែលទ្រទ្រង់ដល់តម្រូវការនៃសមាគមនៅក្នុង និង នៅជុំវិញទីក្រុងដាម៉ាន់សារ៉ា (Damansara) ។ វាជាផ្នែកមួយនៃការសន្យារបស់ក្រុមហ៊ុនអំពីការផ្តល់នូវរបៀបរស់នៅដ៏ទាន់សម័យ ដែលកើតចេញពីសេវាកម្មលំដាប់ផ្កាយប្រាំ។ទីក្រុងដាម៉ាន់សារ៉ា (Damansara) គឺជាគម្រោងសហការអភិវឌ្ឍមួយ ហើយ ក្រុមហ៊ុនហ្រ្គូខូលេន (Goucoland) មានការរំពឹងថានឹងបញ្ចប់គម្រោងទាំងស្រុងត្រឹមឆ្នាំ ២០១៦ ។ ចំណុចនេះបង្កើតឲ្យមានចំណាប់អារម្មណ៍មួយកម្រិតបន្ថែមទៀតទៅលើអគារ ឌីស៊ីរេស៊ីដង់ស៊ី (DC Residency) ដោយសារតែគម្រោងអភិវឌ្ឍដទៃនៅតំបន់ជិតខាងមិនត្រូវបានរំពឹងថា នឹងបញ្ចប់ក្នុងរយៈពេលយ៉ាងហោចណាស់បីឆ្នាំខាងមុខទៀតនោះទេ។
“ទីក្រុងដាម៉ាន់សារ៉ា (Damansara) កំពុងកំណត់នូវគោលការណ៍សម្រាប់ធ្វើការអភិវឌ្ឍនូវអ្វីដែលគួរតែជំរុញឆ្ពោះទៅមុខ ព្រមទាំងបង្កើតនូវស្តង់ដារថ្មីមួយសម្រាប់បុគ្គលដែលឲ្យតម្លៃទៅលើអត្ថន័យពិតប្រាកដនៃរបៀបរស់នៅបែបទំនើប និង ប្រកបដោយគុណភាព ”។ លោក Kenny បន្ថែមយ៉ាងដូច្នេះ។
តំបន់សក្ដានុពលរបស់ទីក្រុង ដាម៉ាន់សារ៉ា (Damansara) បានក្លាយទៅជាគោលដៅចម្បងមួយសម្រាប់ការវិនិយោគក្នុងចំណោមអតិថិជនក្នុងតំបន់ និង អន្តរជាតិ ដែលកំពុងស្វែងរកការសហការវិនិយោគផ្នែកអចលនទ្រព្យបែបទំនើប នៅទីក្រុង កូឡាឡាំពួរ ។ អស់រយៈពេលជាច្រើនឆ្នាំកន្លងមក តំបន់ដ៏ស្ងប់ស្ងាត់មួយនេះ គឺជាគោលដៅវិនិយោគឥតឈប់ឈរមួយរបស់បុគ្គលដែលជាម្ចាស់លំនៅឋាន និង ជនចំណាកស្រុក ប៉ុន្តែចំណាប់អារម្មណ៍នាពេលបច្ចុប្បន្នទៅលើការអភិវឌ្ឍតំបន់នេះ បានបង្កើតឲ្យមានជម្រើសនៃតម្រូវការកាន់តែច្រើនឡើងទៅលើតំបន់ដែលកំពុងតែមានការលូតលាស់នេះ។ ទីក្រុងដាម៉ាន់សារ៉ា (Damansara) ទទួលបានពានរង្វាន់ពីរនៅក្នុងកម្មវិធីពានរង្វាន់ផ្នែកអចលនទ្រព្យប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកឆ្នាំ ២០១២ គឺ ពានរង្វាន់លំដាប់ផ្កាយប្រាំចំពោះការអភិវឌ្ឍអគារខ្ពស់ៗសម្រាប់លំនៅឋាន និង ពានរង្វាន់ទទួលបានការកើតសសើរក្រៃលែងនៃគម្រោងអភិវឌ្ឍលក់រាយ ។ ទីក្រុងដាម៉ាន់សារ៉ា (Damansara) ក៏ជាគម្រោងបង្កើតនូវច្រកចេញចូលដ៏សំខាន់មួយ ដែលស្ថិតនៅក្រោមកម្មវិធីកំណែទម្រង់សេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ី។ វាជាផ្នែកមួយនៃក្រុមហ៊ុន ហ្រ្គូខូលេន (GoucoLand) ដែលមានមូលដ្ឋាននៅប្រទេសសឹង្ហបូរី ដែលជាក្រុមហ៊ុនអចលនទ្រព្យនាំមុខគេមួយក្នុងតំបន់ ជាមួយនិងការបង្កើតក្រុមហ៊ុនប្រតិបត្តិការនៅប្រទេសចិន សឹង្ហបូរី និង វៀតណាម។
ចំពោះព័ត៌មានបន្ថែមអំពីទីក្រុងដាម៉ាន់សារ៉ា (Damansara) សូមចូលទៅគេហទំព័រ www.damansara-city.comឬ គេហទំព័ររបស់ក្រុមហ៊ុនហ្គ្រូខូលេន (ម៉ាឡេស៊ី) ប៊ឺហាដ (GoucoLand (Malaysia) Berhad) គឺ www.goucoland.com.my
អំពីទីក្រុងដាម៉ាន់សារ៉ា (Damansara)៖
ទីក្រុងដាម៉ាន់សារ៉ា (Damansara) ជាគម្រោងសហការរួមគ្នានៅក្នុងតំបន់សក្ដានុពលដាម៉ាន់សារ៉ា (Damansara) និង ធ្វើឡើងដោយក្រុមហ៊ុនហ្រ្គូខូលេន ម៉ាឡេស៊ី (Goucoland (Malaysia) Bhd’s) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនហុងឡេអុង (Hong Leong Group) ។ គម្រោងដែលមានទឹកប្រាក់ ២,៥ ពាន់លាន RM នេះ ដែលគ្របដណ្ដប់លើផ្ទៃដី ៨,៥ រ៉ៃ (Acres) បានបង្កើតឡើងនូវអគារលំនៅឋានទំនើបកម្ពស់ ២៨ ជាន់ (មាន ៣៧០ លំនៅឋាន) ដែលមានឈ្មោះថា ឌីស៊ីរ៉េស៊ីដង់ស៊ី (DC Residency) អគារការិយាល័យកម្រិត A ចំនួនពីរ សណ្ឋាគារលំដាប់ផ្កាយប្រាំចំនួនមួយ និង ផ្សារទំនើបមួយ។ ឌីស៊ីរ៉េស៊ីដង់ស៊ី (DC Residency) និង ផ្សារទំនើប ត្រូវបានរំពឹងថានឹងបញ្ចប់នៅត្រឹមបំណាច់ត្រីមាសទី ៣ ឆ្នាំ ២០១៥ ចំណែកអគារការិយាល័យ និង សណ្ឋាគារលំដាប់ផ្កាយ ៥ នឹងចប់សព្វគ្រប់ត្រឹមឆ្នាំ ២០១៦ ។ ទីក្រុងដាម៉ាន់សារ៉ា (Damansara) ត្រូវបានបង្កើតឡើងជាគម្រោងច្រកចេញចូលមួយដែលស្ថិតក្រោម កម្មវិធីកំណែទម្រង់សេដ្ឋកិច្ច ដើម្បីជំរុញឲ្យប្រទេសម៉ាឡេស៊ីក្លាយទៅជាប្រទេសអភិវឌ្ឍត្រឹមឆ្នាំ ២០២០ ។ ឌីស៊ី (DC) នឹងធ្វើកិច្ចសហការ និង អភិវឌ្ឍលំនៅដ្ឋានចំនួន ១០.០០០ គ្រួសារ។
ទីក្រុងដាម៉ាន់សារ៉ា (Damansara) ជាគម្រោងសហការរួមគ្នានៅក្នុងតំបន់សក្ដានុពលដាម៉ាន់សារ៉ា (Damansara) និង ធ្វើឡើងដោយក្រុមហ៊ុនហ្រ្គូខូលេន ម៉ាឡេស៊ី (Goucoland (Malaysia) Bhd’s) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនហុងឡេអុង (Hong Leong Group) ។ គម្រោងដែលមានទឹកប្រាក់ ២,៥ ពាន់លាន RM នេះ ដែលគ្របដណ្ដប់លើផ្ទៃដី ៨,៥ រ៉ៃ (Acres) បានបង្កើតឡើងនូវអគារលំនៅឋានទំនើបកម្ពស់ ២៨ ជាន់ (មាន ៣៧០ លំនៅឋាន) ដែលមានឈ្មោះថា ឌីស៊ីរ៉េស៊ីដង់ស៊ី (DC Residency) អគារការិយាល័យកម្រិត A ចំនួនពីរ សណ្ឋាគារលំដាប់ផ្កាយប្រាំចំនួនមួយ និង ផ្សារទំនើបមួយ។ ឌីស៊ីរ៉េស៊ីដង់ស៊ី (DC Residency) និង ផ្សារទំនើប ត្រូវបានរំពឹងថានឹងបញ្ចប់នៅត្រឹមបំណាច់ត្រីមាសទី ៣ ឆ្នាំ ២០១៥ ចំណែកអគារការិយាល័យ និង សណ្ឋាគារលំដាប់ផ្កាយ ៥ នឹងចប់សព្វគ្រប់ត្រឹមឆ្នាំ ២០១៦ ។ ទីក្រុងដាម៉ាន់សារ៉ា (Damansara) ត្រូវបានបង្កើតឡើងជាគម្រោងច្រកចេញចូលមួយដែលស្ថិតក្រោម កម្មវិធីកំណែទម្រង់សេដ្ឋកិច្ច ដើម្បីជំរុញឲ្យប្រទេសម៉ាឡេស៊ីក្លាយទៅជាប្រទេសអភិវឌ្ឍត្រឹមឆ្នាំ ២០២០ ។ ឌីស៊ី (DC) នឹងធ្វើកិច្ចសហការ និង អភិវឌ្ឍលំនៅដ្ឋានចំនួន ១០.០០០ គ្រួសារ។
គម្រោងទីក្រុងដាម៉ាន់សារ៉ា (Damansara) ទាំងអស់ ត្រូវបានរំពឹងថានឹងបញ្ចប់ទាំងស្រុង មុនគម្រោង Sungai Buloh-JalanSemantan MRT ដែលត្រូវបញ្ចប់និងដំណើរការមុនចុងឆ្នាំ ២០១៦ ។ សម្រាប់ព័ត៌មានបន្ថែមអំពីទីក្រុងដាម៉ាន់សារ៉ា (Damansara) សូមចូលទៅកាន់គេហទំព័រ www.damasara-city.com
អំពីក្រុមហ៊ុន ហ្រ្គូខូលេន ម៉ាឡេស៊ី ប៊ីហាដ (GOUCOLAND (MALAYSIA) BERHAD)៖
ក្រុមហ៊ុនហ្រ្គូខូលេនម៉ាឡេស៊ី (GoucoLand Malaysia) គឺជាសាខាក្រុមហ៊ុនហុងឡេអុងគ្រូប (Hong Leong Group) ។ មានប្រវត្តិជាង ៥០ ឆ្នាំ ក្រុមហ៊ុនហ្រ្គូខូលេនម៉ាឡេស៊ី (GoucoLand Malaysia) បានបង្កើតឯកត្តកម្មដ៏អស្ចារ្យជាអ្នកអភិវឌ្ឍអចលនវត្ថុនាំមុខគេមួយផ្នែកលំនៅឋាន ពាណិជ្ជកម្ម និង គម្រោងចម្រុះនៅក្នុងប្រទេសម៉ាឡេស៊ី។
ក្រុមហ៊ុនហ្រ្គូខូលេនម៉ាឡេស៊ី (GoucoLand Malaysia) គឺជាសាខាក្រុមហ៊ុនហុងឡេអុងគ្រូប (Hong Leong Group) ។ មានប្រវត្តិជាង ៥០ ឆ្នាំ ក្រុមហ៊ុនហ្រ្គូខូលេនម៉ាឡេស៊ី (GoucoLand Malaysia) បានបង្កើតឯកត្តកម្មដ៏អស្ចារ្យជាអ្នកអភិវឌ្ឍអចលនវត្ថុនាំមុខគេមួយផ្នែកលំនៅឋាន ពាណិជ្ជកម្ម និង គម្រោងចម្រុះនៅក្នុងប្រទេសម៉ាឡេស៊ី។
ក្រុមហ៊ុន ហ្រ្គួខូលេនម៉ាឡេស៊ី (GoucoLand Malaysia) ជាផ្នែកមួយនៃក្រុមហ៊ុនហ្រ្គូខូលេន (GoucoLand Ltd) ដែលមានមូលដ្ឋាននៅប្រទេសសឹង្ហបូរី ដែលជាក្រុមហ៊ុនអចលនវត្ថុនាំមុខគេមួយប្រចាំតំបន់ ជាមួយនិងការបង្កើតក្រុមហ៊ុនប្រតិបត្តិការនៅប្រទេសចិន សឹង្ហបូរី និង វៀតណាម។
គម្រោងអចលនវត្ថុរបស់ក្រុមហ៊ុនរួមមាន គម្រោងទីក្រុងមេអេមើរ៉ល(Emerald) នៅទីក្រុង រវាង (Rawang) និង គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច និង លំនៅឋាននៅតំបន់ ខ្លាងវ៉ាលី (Klang Valley) និង ទីក្រុងដាម៉ាន់សារ៉ា (Damansara) ដែលឈ្នះពានរង្វាន់ គម្រោងពាណិជ្ជកម្មទីមួយ (Commercial One) មជ្ឈមណ្ឌលប្រតិបត្តិការទីក្រុងភីជី (PJ) ប៉ាន់តាយស៊ីប៉ាងពុយត្រា និង អាម៉ាន់ដារី (PantaiSepang Putraand Amandarii)។
ក្រុមហ៊ុន ហ្រ្គូខូលេនម៉ាឡេស៊ី (GoucoLand Malaysia) ក៏ជាក្រុមហ៊ុនដ៏សកម្មមួយផងដែរលើវិស័យវិនិយោគអចលនវត្ថុទាក់ទងនិងគម្រោងអគារអរអ៊ីអាយធី (REIT) និង ទទួលបានកេរ្តិ៍ឈ្មោះដោយសារគុណភាពខ្ពស់ និង អគារការិយាល័យដែលមានការទទួលស្គាល់ច្រើនឡើង (អគារមីណារ៉ា អេចអិលអេ (Menara HLA) និង អគារ អេចភី (HP Tower) នៅទីក្រុងកូឡាឡាំពួរ ។ ក្រុមហ៊ុនក៏មានសណ្ឋាគារចំនួន ២ ផងដែរគឺ – Thistle Johor Bahruនិង Thistle Port Dickson Resort។
សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុនហ្រ្គូខូលេនម៉ាឡេស៊ី (GoucoLand Malaysia) សូមចូលទៅគេហទំព័រwww.goucoland.com.my
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់៖
Thida Ann
ក្រុមហ៊ុនស៊ីប៊ីអរអ៊ីកម្ពុជា (CBRE)
ទូរស័ព្ទ: +855 89 777 308
អ៊ីម៉ែល: thida.ann@cdre.com
ក្រុមហ៊ុនស៊ីប៊ីអរអ៊ីកម្ពុជា (CBRE)
ទូរស័ព្ទ: +855 89 777 308
អ៊ីម៉ែល: thida.ann@cdre.com
Wong Ee Ling
ប្រធានទីផ្សារសាខា និង ទំនាក់ទំនងនៃក្រុមហ៊ុនហ្រ្គូខូលេនម៉ាឡេស៊ីប៊ីហាដ(Goucoland (Malaysia) Berhad)
ប្រធានទីផ្សារសាខា និង ទំនាក់ទំនងនៃក្រុមហ៊ុនហ្រ្គូខូលេនម៉ាឡេស៊ីប៊ីហាដ(Goucoland (Malaysia) Berhad)
ទូរស័ព្ទ: +6012 301 2598
អ៊ីម៉ែល: elwong@goucoland.com.my
អ៊ីម៉ែល: elwong@goucoland.com.my
Ta Ming Huang
ប្រធានគ្រប់គ្រង ទំនាក់ទំនងទីផ្សារ និង PR នៃក្រុមហ៊ុន
ក្រុមហ៊ុនហ្រ្គូខូលេនម៉ាឡេស៊ីប៊ីហាដ(Goucoland (Malaysia) Berhad
ទូរស័ព្ទ: +60162954115
អ៊ីម៉ែល: mhtan@guocoland.com.my
ប្រធានគ្រប់គ្រង ទំនាក់ទំនងទីផ្សារ និង PR នៃក្រុមហ៊ុន
ក្រុមហ៊ុនហ្រ្គូខូលេនម៉ាឡេស៊ីប៊ីហាដ(Goucoland (Malaysia) Berhad
ទូរស័ព្ទ: +60162954115
អ៊ីម៉ែល: mhtan@guocoland.com.my