ជាធម្មតា នៅរដូវភ្លៀង អាកាសធាតុប្រែប្រួលក្ដៅត្រជាក់ខុសពីធម្មតា ជាហេតុធ្វើឲ្យងាយកើតជំងឺផ្សេងៗ ជាពិសេសគ្រុនផ្ដាសាយ។ យ៉ាងណាក្តីក៏មានវិធីសាមញ្ញងាយៗមួយចំនួនដែលជួយការពារខ្លួនកុំឲ្យឈឺនៅរដូវភ្លៀងនេះ៖
១. ហាត់ប្រាណជាប្រចាំ
ហាត់ប្រាណជាប្រចាំ ជួយដល់រាងកាយឲ្យធន់នឹងជំងឺ។ ចំណាយពេល៣០នាទីហាត់ប្រាណរៀងរាល់ថ្ងៃ អាចជួយដល់សុខភាពផងនិងជួយការពារមិនឲ្យងាយឈឺក្នុងរដូវភ្លៀងនេះផង។
២. ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់
ញ៉ាំទឹកឲ្យបានច្រើនល្មម ជាវិធីមួយដែលរក្សាជាតិទឹកក្នុងរាងកាយ និងជួយការពារមិនឲ្យឆាប់ឈឺ។ញ៉ាំទឹកបានគ្រប់គ្រាន់ជួយបង្ការបាក់តេរីពីក្នុងខ្លួន និងរក្សាសុខភាពបានល្អរដូវភ្លៀងនេះ។
៣. ញ៉ាំអាហារសម្បូរជាតិវីតាមីន C
រដូវភ្លៀងនេះ រើសយកអាហារណាដែលសំបូរជាតិវីតាមីន C មកញ៉ាំ ព្រោះថាវាជួយការពាររាងកាយពីបាក់តេរីដែលបង្កជំងឺផ្ដាសាយ។
៤. ញ៉ាំបន្លែនិងផ្លែឈើ
បន្លែនិងផ្លែឈើ ជាជម្រើសដ៏ល្អសម្រាប់ជួយការពាររាងកាយបង្ការពីជំងឺផ្សេងៗជាពិសេសជំងឺផ្ដាសាយនារដូវភ្លៀងនេះតែម្ដង។ បន្លែបៃតងនិងផ្លែឈើរសជាតិជូរៗអាចជួយការពារពីជំងឺផ្ដាសាយបានយ៉ាងមានប្រសិទ្ធភាព៕