Chelsea នឹងលក់អ្នកចាំទី Petr Cech ទៅឲ្យ Arsenal ប៉ុន្តែលុះត្រាតែលោក Jose Mourinho អាចទិញបានអ្នកចាំទីថ្មី ដែលអាចប្រជែងតំណែងដៃទី១ ទល់នឹង Thibaut Courtois បានសិន។
Cech វ័យ៣៣ឆ្នាំ ចង់ចាកចេញពីតោខៀវ បន្ទាប់ពីលេងក្នុងនាមជា អ្នកចាំទីដៃទី២ បន្ទាប់ពី Courtois អំឡុងពេលរដូវកាលមុន ដែលឈ្នះពានរង្វាន់ Barclays Premier League។ អ្នកចាត់ការ Mourinho នៅមានការស្ទាក់ស្ទើរ មិនចង់លក់កីឡាកររបស់លោក ទៅឲ្យក្រុមគូប្រជែងឡើយ ប៉ុន្តែការផ្ទេរត្រូវបានគេជឿថា នឹងអាចទៅដោយរលូន បើ Chelsea អាចស្វែងរកអ្នកចាំទីថ្មី ទៅជំនួសតំណែង១នេះបាន។
អ្នកចាំទី Begovic របស់ក្លិប Stoke City
អ្នកចាំទី Robert Green របស់ក្លិប QPR
ប្រភពមួយ បានប្រាប់ដល់ Sportsmail ថា Chelsea នឹងទិញយកអ្នកចាំទី Asmir Begovic របស់ក្រុម Stoke City ដែលមានតម្លៃប្រហែល ១០,៥លានផោនសិន មុននឹងលក់ Cech ទៅកាំភ្លើងធំ ក្នុងតម្លៃប្រហែល ១១លានផោន។ ចំណែកឯគោលដៅទី២ របស់អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ គឺអ្នកចាំទីជម្រើសជាតិអង់គ្លេស Robert Green របស់ក្រុម QPR។
អ្នកចាំទីក្រុមជម្រើសជាតិសាធារណរដ្ឋឆេក Cech បានផ្ទេរពីក្លិប Rennes របស់បារាំង ទៅ Chelsea កាលពីឆ្នាំ២០០៤ ហើយរយៈពេល១១រដូវកាលនៅអង់គ្លេស អ្នកចាំទីដៃស្អិតរូបនេះ បានបង្ហាញខ្លួនសរុបឲ្យតោខៀវ ៤៨៥ប្រកួត៕