និស្សិត ជនជាតិអង់គ្លេសមួយក្រុម បានបង្កើតស្រោមអនាម័យវៃឆ្លាត ដែលអាចប្ដូរពណ៌បានពេលប៉ះជាមួយនឹងជំងឺកាមរោគ។
ស្រោមអនាម័យពិសេសត្រូវបានបង្កើតឡើងដោយភ្ជាប់មកជាមួយ ម៉ូលេគុលតូចៗដែលអាចប្រែពណ៌ផ្សេងៗនៅពេលដែលប៉ះជាមួយបាក់តេរី ឬវីរុសបង្កជំងឺផ្សេង ជាពិសេសជំងឺកាមរោគ។
ការបង្កើតគំនិតច្នៃជាគំរូស្រោមអនាម័យវៃឆ្លាតនេះឡើង បានធ្វើឲ្យក្រុមសិស្សអង់គ្លេសនោះឈ្នះរង្វាន់ពីកម្មវិធី TechTeen Awardsជាទឹកប្រាក់១០០០ផោន និងដំណើរកម្សាន្តទៅរាជវាំង Buckingham ផងដែរ។
យ៉ាងណាក្ដីអ្នកនាំពាក្យក្នុងកម្មវិធីនេះបាននិយាយថា ស្រោមអនាម័យនេះនឹងមិនទាន់ដាក់លក់នៅឡើយទេ ៕
ក្រុមនិស្សិតដែលបង្កើតស្រោមអនាម័យវៃឆ្លាត