បាល់ថ្មីនេះមានឈ្មោះថា “Finale Milano” មានរំលេចជាមួយពណ៌ស ខ្មៅ និងពណ៌មាស និងរចនាម៉ូដបែបអ៊ីតាលីនៅលើនោះ ដែលជាកន្លែងសម្រាប់ប្រកួតផ្ដាច់ព្រ័ត្រ នាកីឡដ្ឋាន San Siro ទីក្រុង Milan។
ក្រុម Chelsea នឹងក្លាយជាក្រុម Premier League ដំបូងគេ ដែលប្រើប្រាស់បាល់នេះមុនគេ ពេលពួកគេប៉ះក្រុមជើងឯកបារាំង Paris Saint-Germain នៅទីក្រុងប៉ារីស ក្នុងការប្រកួតវគ្គ១៦ក្រុមចុងក្រោយ ជើងទី១នៅយប់នេះ ខណៈដែលបាល់ម៉ូដនេះ នឹងប្រើរហូតដល់ប្រកួតផ្ដាច់ព្រ័ត្រតែម្ដង៕