ខ្សែប្រយុទ្ធវ័យក្មេង Anthony Martial
ចាប់ផ្ដើមអាជីពជាមួយក្រុម Manchester United បានល្អជាង Cristiano
Ronaldo ប៉ុន្តែនៅចាញ់គ្រាប់ស៊ុត Wayne Rooney។
នេះបើតាមស្ថិតិ២៩ប្រកួតដំបូងនៅក្រុមបិសាចក្រហម
របស់កីឡាករទាំង៣។
Martial ដែលផ្ទេរពី Monaco កាលដើមរដូវកាល នឹងបង្ហាញខ្លួនលើកទី៣០ ឲ្យ Man Utd នៅកីឡដ្ឋាន Stamford Bridge ពេលប៉ះ Chelsea នៅថ្ងៃអាទិត្យនេះ។ កីឡាករវ័យ២០ឆ្នាំរូបនេះ ចូលលេងឲ្យក្រុមបិសាចក្រហម២៩ប្រកួតមកហើយ ដោយក្នុងនោះជាប់ជម្រើសដំបូង២៦ដង និងស៊ុតបាន៩គ្រាប់។
រីឯ Rooney ដែលផ្ទេរពី Everton ទៅ Old Trafford កាលវ័យ១៨ឆ្នាំ នៅឆ្នាំ២០០៤នោះ ក៏ជាប់ជម្រើសដំបូង២៦ដង ក្នុងការបង្ហាញខ្លួន២៩ប្រកួតដំបូងឲ្យ Man Utd ដែរ ប៉ុន្តែកីឡាករអង់គ្លេសរូបនេះ ស៊ុតបានដល់ទៅ១៥គ្រាប់ឯណោះ។
ចំណែកឯតារាឆ្នើមក្រុម Real Madrid បច្ចុប្បន្ន CR7 ចូលលេង២៩ប្រកួតដំបូង នៅ Man Utd រូបគេជាប់ជម្រើសដំបូងតែ១៧ប្រកួតទេ និងស៊ុតបានតែ២គ្រាប់ប៉ុណ្ណោះ។
ដូច្នេះសរុបមក ២៩ប្រកួតដំបូងរបស់កីឡាករទាំង៣ នៅ Man Utd ឃើញថា Rooney ធ្វើបានល្អជាងគេ ខណៈដែល Matial ធ្វើបានល្អជាង Ronaldo៕
Ronaldo (ឆ្វេង), Martial និង Rooney (ស្តាំ)