វីដេអូខ្លីនោះ បានបង្ហាញថា ក្រោយអាជ្ញាកណ្ដាលសម្រេចឲ្យបាល់ពិន័យ១១ម៉ែត្រ Messi និង Neymar បានខ្សឹបប្រាប់គ្នាដើម្បីទាត់បាល់នោះ តែពេលទាត់ជាក់ស្ដែង បែរជា Suarez ជាអ្នកទាត់ទៅវិញ ក្រោយការបញ្ជូនពីជើង Messi។ ពេលបាល់ចូលទីហើយ កីឡាករប្រេស៊ីល Neymar ក៏បានតវ៉ាជាមួយកីឡាករជម្រើសជាតិអ៊ុយរុយហ្គាយ Suarez ផងដែរ។
យ៉ាងណាមិញ កីឡាករវ័យ២៣ឆ្នាំ (Neymar) បាននិយាយម្សិលមិញថា៖ “ការលេងក្បាច់នេះ ពេលហ្វឹកហាត់ វាសម្រាប់ខ្ញុំទេ។ ប៉ុន្តែអ្វីដែលសំខាន់ពេលនេះ វាបានសម្រេចហើយ”៕
សូមទស្សនាវីដេអូខាងក្រោម៖