តារាកំប្លែង និងជាតារាចម្រៀង នាយ ចឺម
ម្សិលមិញត្រូវបាន Cameraman របស់ Sabay ប្រទះឃើញ
និងថតបានរូបភាពពេលក្មួយប្រុស នាយក្រូច រូបនេះទៅថតខារ៉ាអូខេ
សម្រាប់ត្រៀមចូលឆ្នាំថ្មីខាងមុខនេះឲ្យផលិតកម្មសាន់ដេ។
អ្វីដែលធ្វើឲ្យតារាដទៃដកកចំហមាត់មើលទៅតារាប្រុសមានស្រុក
កំណើតនៅកំពង់ស្ពឺរូបនោះ ដោយសារតែនាយជិះឡាន Hummer
ដែលជាប្រភេទរថយន្តកម្រឃើញមានតារាស្រុកខ្មែរប្រើ។
យើងនៅមិនទាន់ដឹងទេថាឡាន Hummer នោះជារបស់ នាយ ចឺម
ផ្ទាល់ឬយ៉ាងណានោះទេ។