Jose Mourinho
បានចុះកិច្ចសន្យាព្រមដឹកនាំក្រុមបិសាចក្រហម Manchester United
ហើយ។ នេះបើតាមសារព័ត៌មានអេស្ប៉ាញ El Confidencial។
ព្រឹកម្សិលមិញ អ្នកសារព័ត៌មានអ៊ីតាលីរបស់ Sky Sport បានរាយការណ៍ថា ក្លឹបបិសាចក្រហម និង Mourinho ជិតឈានដល់ដំណាក់កាលព្រមព្រៀងគ្នា។ យ៉ាងណាមិញ ល្ងាចម្សិលមិញថ្ងៃដដែល El Confidencial បានឲ្យដឹងថា Mourinho បានចុះកិច្ចសន្យា ព្រមដឹកនាំក្រុម Man Utd រួចរាល់ហើយ។
El Confidencial និង Sky Sport ជាប្រភពដ៏គួរឲ្យទុកចិត្តបំផុត។ ជាក់ស្ដែងកន្លងមក ពួកគេធ្លាប់ចុះផ្សាយពី Diego Costa ព្រមផ្ទេរពី Atletico Madrid ទៅ Chelsea មុនគេ ហើយលទ្ធផលនៃការផ្ទេរពិតជាកើតឡើងពិតមែន។
សេចក្ដីរាយការណ៍ដដែល បញ្ជាក់ថាអតីតអ្នកចាត់ការក្រុម Chelsea រូបនេះ នឹងឡើងដឹកនាំក្រុមបិសាចក្រហមនៅ Old Trafford ក្រោយចប់រដូវកាលនេះ ឬអាចនឹងដឹកនាំរដូវកាលនេះឆាប់ៗតែម្ដង បើសិនជា Louis van Gaal ដឹកនាំក្រុមមិនបានល្អ៕