ក្រុមហ៊ុន Google បានប្រកាសកាលពីម្សិលមិញនេះថាមុខងារ Safe Browsing ថ្មីដែលបានបន្ថែមលើកម្មវិធី Chrome នឹងជួយការពារអ្នកប្រើប្រាស់ពីការបោកប្រាស់របស់វិបសាយខិលខូច មួយចំនួនបាន។
វិបសាយខិលខូចទាំងនោះប្រើប្រាស់នូវ social engineering content ដែលមានដូចជា ប៊ូតុងដោនឡូដក្លែងក្លាយ, ការអាប់ដេតដែលបោកបន្លំ និងផ្ទាំងពាណិជ្ជកម្មលើវិបសាយដែលរចនាឡើងដើម្បីចែកចាយមេរោគទៅ អ្នកប្រើប្រាស់។
ជាក់ស្ដែងដូចជារូបបង្ហាញខាងលើនេះគឺការអាប់ដេតបោកបន្លំ មួយ។ ពេលចុចអាប់ដេតទៅវានឹងទាញយក Software ម្យ៉ាងដែលមានបង្កប់នូវមេរោគ ហើយមេរោគនោះនឹងធ្វើឲ្យប៉ះពាល់ដល់កុំព្យូទ័រ។
ដំណើរការរបស់មុខងារ Safe Browsing គឺនៅពេលអ្នកប្រើប្រាស់ចុចលើ social engineering content លើវិបសាយណាមួយវានឹងលោតផ្ទាំងព្រមានមួយដែលបង្ហាញថាអ្វីដែល អ្នកប្រើប្រាស់បម្រុងនឹងបើកគឺអាចបង្កបញ្ហាដល់ពួកគេបាន។ បន្ទាប់ពីលោតផ្ទាំងបង្ហាញរួចដល់នាទីដែលអ្នកប្រើប្រាស់ត្រូវ សម្រេចចិត្តថាគួរចុចលើ social engineering content នោះទៀតឬយ៉ាងណា។
បញ្ជាក់ថាការអាប់ដេតថ្មីនេះចាប់ដំណើរការពីពេលនេះតទៅ ហើយដើម្បីប្រើប្រាស់មុខងារនេះចូលទៅកាន់ Settings → Show advanced settings នៅត្រង់ពាក្យ Privacy ចុចលើប្រអប់ដែលនៅពីមុខពាក្យថា “Protect you and your device from dangerous sites”៕