ម៉ូតូស៊េរីថ្មីរបស់ក្រុមហ៊ុន Honda
ដែលទើបតែត្រូវបានបង្ហាញនាពេលថ្មីៗនេះមានតម្លៃថោកសមរម្យសមស្រប
នឹងប្រជាជនគ្រប់ស្រទាប់។
ថ្មីៗនេះ នៅក្នុងកម្មវិធីតាំងពិព័រណ៍ Auto Expo
ដែលត្រូវបានប្រារព្ធឡើងនៅប្រទេសឥណ្ឌា ក្រុមហ៊ុន Honda
បានបង្ហាញម៉ូដម៉ូតូថ្មីរបស់ខ្លួនដែលមានឈ្មោះថា Honda Navi
ជាមួយនឹងកម្លាំងម៉ាស៊ីន ១១០ CC។
ម៉ូតូស៊េរីថ្មីនេះមានតម្លៃថោកសមរម្យគឺ ៣៩៥០០ រូពី(
៥៧០ដុល្លារអាមេរិក)។
Honda Navi នឹងចេញលក់នៅលើទីផ្សារនៅខែមេសាខាងមុខនេះ។
ជាមួយនឹងតម្លៃថោកសមរម្យរបស់ខ្លួន Honda សង្ឃឹមថា
ខ្លួននឹងលក់ចេញបាន
៥ម៉ឺនគ្រឿងក្នុងប្រទេសឥណ្ឌាមុនបំណាច់ឆ្នាំនេះ។ Honda Navi
មានពណ៌ចំនួន ៥ គឺក្រហម ខៀវ ស ទឹកក្រូច និងខ្មៅ៕