តារាសម្ដែងនិងកំប្លែង Joe Alaskey បានទទួលមរណភាពនៅអាយុ៦៣ឆ្នាំ ដោយសារជំងឺមហារីក នៅទីក្រុង Los Angeles កាលពីល្ងាចថ្ងៃពុធ។ នេះតាមការឲ្យដឹងពីលោក Mark Evanier ជាអ្នកនិពន្ធនៅទូរទស្សន៍។
Joe មិនត្រឹមជាតារាសម្ដែងនិងកំប្លែងទេ លោកក៏ជាអ្នកបញ្ចូលឲ្យតួតុក្កតាល្បីៗជាច្រើនដូចជា ឆ្មា Sylvester The Cat និង Marvin The Martian។ យ៉ាងណាក្ដី តារាកើតនៅទីក្រុងញីវយ៉ករូបនេះមានអ្នកស្គាល់ច្រើនតាមរយៈការ បញ្ចូលសំឡេងឲ្យតួតុក្កតាទាDaffy Duckនិងទន្សាយ Bugs Bunny ។
Alaskey ក៏ធ្លាប់ឈ្នះពាន Emmy ដែលប្រគល់ឲ្យអ្នកធ្វើការក្នុងទូរទស្សន៍ កាលពីឆ្នាំ២០០៤ បន្ទាប់ពីលោកបញ្ចូលសំឡេងបានល្អក្នុងតួតុក្កតាទា Duck Dodgers ៕